លោក វង្ស ពិសិដ្ឋ សុខចិត្តលក់ឡានផលិតភាពយន្ត​ ព្រោះតែស្រលាញ់សិល្បៈ

  • លោក​ វង្ស ​ពិសិដ្ឋ ជា​ផលិត​ករ​ល្បី​ឈ្មេាះ​មួយ​រូប សុខ​ចិត្តលក់​ឡាន​ផ្ទាល់ខ្លួន​ដើម្បី​ផលិត​ភាព​យន្ត​របស់​ខ្លួន​អោយ​ចប់​ជា​ស្ថាពរ គឺ​រឿង​គ្រូ ​BIG ទើប​សម្ពោធ​ដាក់​បញ្ចាំង​ផ្លូវ​ការ​កា​ល​ពីម្សិល​មិញ។​ មិន​ត្រឹម​តែ​លក់​ឡាន​ដើម្បី​ថត​ភាព​យន្ត​​ប៉ុណ្ណេាះ​ទេ ផលិតករ​រូបនេះ​ថែម​ទាំង​ប្រកាស​បរិច្ចាគ ប្រាក់​ចំណេញ​២០​​ភាគរ​យ​បា​ន​មក​ពីរឿង​នេះ ជួយ​ដល់​មន្ទីរ​ពេទ្យ ​គន្ធបុប្ផា ​និង​ការងារ​សង្គម​ទៀត​ផង។

    លោក វង្ស​ ពិសិដ្ឋ អ្នកដឹកនាំរឿង និង​ជា​ថៅ​កែ​ផលិត​កម្ម បាន​អោយ​ដឹង​ថា ព្រោះ​តែ​ចិត្ត ស្រឡាញ់​ភាពយន្ត​របស់ខ្មែរ​យើង​ អោយ​មាន​ចរាចរ ទៅ​​មុខ ​លោក ​បាន​រួម​​ចំណែក បោះ​ទុន​ប្រមាណ​ជាង​​៤មុឺន​ដុល្លារ ​កសាង​ស្នាដៃ​ទី១​នេះ ដើម្បី​ចង់​ដឹង​ថា​ទៅ​ដល់​កម្រិត​ណា​។ លោក​​ពិសិដ្ឋ និយាយ​​​ទាំង​​ញញឹម​​​ មុឺង​​មាត់​​ថា​« អស់​​ប៉ុន្មាន​​ក៏​សុខ​​ចិត្ត ទៅ​​មុខ​​ទៀត ទោះ​​អស់​​ឡាន​១​ ក៏​​មិន​​ចាត់​​ទុកថា​​បាក់​​ទឹក​ចិត្ត​ឡើយ​។ បើ​មាន​​១០​​គ្រឿង​ទៀត​​ក៏ ​ដោះ​​ដូរ​​យក​​មក ចំ​​ណា​យ​​លើ​កុន​​​ខ្មែរ​​ដែរ។

    លោក​បន្តថា​ ​ផលិត​រឿង​ដំបូង​អត់ទាន់​ដឹង​ចំណេញ​ទេ តែ​ក៏​បាន​រៀប​ចំ​ខ្ទង់​ចំណាយ​២០ភាគរយ​កាត់​ចូល​មនុស្ស​ធម៌ ។ ក្នុ​ង​នោះ​១០​ភាយ​រយ ចូល​​​សមា​​គម ចាស់​​ជរា ដែល​​មាន​​លោក​ ​​​ហេង ឡុង​ ជាអ្នក​​ចាត់​ចែង និង១០ភាគរយ​ ទៀត​​ជួយ​ដល់ម​ន្ទី​រ​ពេទ្យ​គន្ឋ​បុប្ឋា។

    លោក ហេង ឡុងវិញ ដែល​បា​ន​ចូលរួម​ដឹងឭ​ដែរ​នោះ បាន​លើក​ឡើង​ថា សម្រាប់​លោក​សូម​លើក​ទឹក​ចិត្ត​ដល់​​ផលិតករ​រូប​នេះ ហើយ​ពិត​ជា​មិន​អោយ​លោក​អស់​សង្ឃឹម​នោះ​ទេ។ ប្រសិន​បើរឿ​ង​ដំបូង​គាត់ខាត​អស់​លទ្ឋភាព​ គឺ​លោក​សន្យាថា​នឹងរកទី​ផ្សារ​អោយ បាន​ដឹកនាំ​ផលិត​កុន​ទៀត នា​បណ្តា​ផលិត​កម្ម​ផ្សេង សំខាន់​អោយ​តែ​ចេះ​ជំនាញ​របស់​គាត់​មា​ន​ពិត។ យើងមិនចង់​មើល​នឹង ភ្នែក​របស់​ផលិតករ​ខ្មែរ​ណា​លំបាក​នោះទេ ជួយ​អ្វី​បាន​គឺ​ជួយ មនុស្ស​មានឆន្ទៈ​ដើម្បី​សង្គម​យើង​ពិតជា​មិន​រំលង​នោះ។

    លោកបន្ត​ថា នឹង​ព្យាយាម​បំផុស​ស្នាដៃ​ផលិត​របស់ លោក​ពិ​សិដ្ឋ អោយ​មហាជន​បាន​ជ្រាប​ហើយ នេះ​ជាផលិតកម្ម​ដំបូង​គេ ដែល​ហាន​សម្រេច​ដក​ភាគ​រយ​ដើម្បី​​ចាស់​ជរា​ និង​គន្ឋ​បុប្ឋា​។

    លោក​ ម៉ារ៉ា​ ប៊ុណ្ណា ដែល​ជា​តារា​ចម្រៀង ​និង​សម្តែង​ហើយ​សហការ​ផលិត​ដែរ​នោះ បាន​បញ្ជាក់​ដែរ​ថា​ពាក់ព័ន្ឋរឿង​ភាគ​រយ​យកមក​ជួយ​សមា​គម​ និង​ពេទ្យ​គន្ឋ​បុប្ឋា ​ដោយ​សារ​កើត​ចេញ​ពីហេតុការ​ណ៍ លោក​ឃើញ​នាយ​ស្មាញ​គ្រោះ​ថ្នាក់​បាត់បង់​ជីវិត។ ពេល​នោះ​មាន​តែទំ​នាក់​ទំនង​ទៅ​លោក ​ហេង​ ឡុង​ ក៏​បញ្ជា​អោយ យក​ប្រាក់​សមាគម​ជួយដោះ​ស្រាយ​ភ្លាម​ៗ សិន។ ដូច​នេះ​ហើយ​ទើប​លោក​សម្រេច​ថា ការ​ជួយ​ចាស់​ជរា​ក្នុង​សិល្បៈ​គឺ​ជា​រឿង​សំខាន់​មួយ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង