នៅមុននេះប៉ុន្មានថ្ងៃ ហាងអយស្ទ័រមួយកន្លែងស្ថិតនៅខាងលិចរោងកុនលុច្ស ត្រូវបានគេបង្ហោះព័ត៌មានថា ធ្វើអោយប៉ះពាល់ក្លិនមិនល្អដូចជាចោលសម្រាម អត់អនាម័យ ហើយត្រូវបានរំខានដល់អ្នកដំណើរទៅមក។ អ្វីដែលភ្ញាក់ផ្អើល ទីតាំងនោះជាសាចញាតិខាងតារាចម្រៀង ឆ័យលី ដាឡែន ទើបបង្កអោយតារារូបនេះនឹងប្អូនស្រី រួមគ្នាបកស្រាយ អោយមហាជនបានដឹងមូលហេតុ ដើម្បីរំសាយការយល់ច្រឡំ ដែលទំនងកើតចេញពីការកាច់កុងមុខជំនួញច្រើនជាង។

ទាំងប្អូនអូនស្រីឆ័យលី ដាឡែន និងនាងផ្ទាល់ព្រមទាំងសាច់ញាតិមួយចំនួនទៀតនាំគ្នា ស្រឡាំងកាំងពេលឃើញបណ្តាញព័ត៌មាន មួយចំនួនបង្ហោះរឿងទាក់ទងទីតាំងហាង«អយស្ទ័រ» បំពុលបរិស្ថាន រំខានដល់ការធ្វើដំណើរ។ ករណីខាងលើនេះហើយ ទើបបង្កអោយ ដាឡែន និងប្អូនស្រីជាថៅកែ សម្រេចចិត្តបង្ហាញការបកស្រាយតបទៅវិញ ដើម្បីជៀសវាងយល់ឃើញតែម្ខាង មិនបានសួរនាំភាគីម្ខាងទៀត។
ឆ័យលី ដាឡែន និយាយមួយៗថា ទីតាំងហាងប្អូនស្រីរបស់នាង នេះបើករកសុីច្រើនឆ្នាំមកហើយដោយទទួលបានការរីកចម្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ក្លាយជាហាងធំដុំលក់គ្រឿងសមុទ្រ។ បើសិនជានិយាយពីរឿងអនាម័យវិញ គឺកាន់តែប្រយ័ត្នបំផុត រាល់យប់គឺអោយបុគ្គលិក បោសសំអាតវិចខ្ចប់ កម្ទេចការសំណល់គ្រឿងសមុទ្រផ្សេងៗ បិទបាំងត្រឹមត្រូវមានរបៀប។ នាងថាមានរូបថតវិចខ្ចប់ទុក ហើយហាងនេះទំរាំរើបោសសំអាត លាងដោយសាប៊ូដល់ម៉ោងក្បែរៗភ្លឺ ជួនកាលជួបឡានសម្រាមមកប្រមូលក៏មាន។ យើងទុកមួយដុំអោយឡានប្រមូល ហើយឆ្លៀតពេលនោះឡានសម្រាមប្រមូលមិនអស់ឃើញជ្រុះ សម្រាមខ្លះពេញផ្លូវក៏ម៉ៃខាងហាងប្អូននាង។
នាង បន្តថាជាការឆ្លៀតឱកាសថតបង្ហោះ ដើម្បីមូលបង្កាច់ចេញពីការរកសុីច្រើនជាង ព្រោះអីគ្រឿងសមុទ្រមិនអាចចោលយូរបានទេ ថ្ងៃណាឡានសម្រាមមិនមក ជួលគេដឹងចោលទីតាំងសម្រាមដែលគេអនុញ្ញាត អោយចូល។ និយាយរួមហាងយើងប្រកាន់ភាពស្អាតជាគោលសូម្បីតែបិទហាងបុគ្គលិកអោយលាងហាងនឹងទឹកសាប៊ូទាំងធុងៗមិនស្តាយ។ ដូចនេះនាងរំពឹងថាមហាជនដែលបានចែកចាយស៊ែរព័ត៌មានមុននេះ អាចពិចារណាហើយ អាចអស់ចម្ងល់ខ្លះហើយ ស្តីពីបញ្ហាខាងលើ។

អ្នកនាងលី ទីភស្ត័ ជាម្ចាស់ហាងអយស្ទ័រហោស៏ ក៏បានបកស្រាយដែរថា ព័ត៌មាននដែលបានហាងយេីងខ្ញុំបេីកលក់រយៈពេល8ឆ្នាំហេីយ ដោយមានការគាំទ្រពីអតិថិជនជាច្រេីន តាមការផុសរូបភាពមុននេះ គឺជារូបភាពមួយជ្រុងតូចដែលពួកគាត់មិនបានដឹងច្បាស់ពីមូលហេតុពិតប្រាកដ រូបភាពទាំងនោះគឺជារូបភាព ការប្រមូលសំរាមរបសឡានសុីនទ្រីដែលគាត់បានប្រមូលហេីយកំពប់កំទេចសំរាម និងទំលាក់ធុងសំរាមចោលពេញដី ម្យ៉ាងវិញទៀតថ្ងៃនោះគាត់មកយកម៉ោង9ព្រឹកដោយជាធម្មតាគឺតែងតែមកយកម៉ោង2យប់ជារៀងរាលថ្ងៃ ។

ចំពោះទឹកស្អុយដែលកំពប់នៅមុខហាងយេីងខ្ញុំគឺដោយសារឡានសំរាមគាត់បង្ហូរទឹកស្អុយចូលក្នុងលូ ព្រោះទីនោះមានលូចំនុចនេះហេីយ ដែលធ្វេីអោយប្រជាជនយល់ច្រឡំ ។ ដោយឡែករូបភាពនោះផងដែរ គាត់បានថតតែមួយជ្រុងនៃការប្រមូលសំរាមរញ៉េរញ៉ៃ គាតមិនថតនៅពេល យេីងចុះលាងសំអាត និងយកធុងទុកដាកត្រឹមត្រូវនោះទេ នាងខ្ញុំសូមសំណូមពរជូនអ្នកសារព័តមានអំពីបញ្ហានេះប្រសិនបេីមានករណីដូចខាងលេី ។ សូមជួយថតពីដេីម និងការបញ្ចប់ផង កុំថតតែមួយជ្រុងនៃបញ្ហា ។ ប្រសិនបេីហាងយេីងខ្ញុំមានសភាពបែបនេះ នោះច្បាស់ជាគ្មានការគាំទ្រពីសំណាកភ្ញៀវជាច្រេីននោះឡេីយ។