កង​សង្រ្គោះ​​បន្ទាន់​ និង​ពន្លត់​អគ្គីភ័យ​៧១១ របស់​កងពល​តូច​លេខ​៧០ បន្ត​ហ្វឹក​ហ្វឺន​បណ្តុះបណ្តាល​ជំនាញ​សង្រ្គោះ​បឋម ដល់​សិក្ខាកាម​នៅ​​កងពល​តូច​អន្តរាគមន៍​លេខ១ ខេត្តកំពង់ឆ្នាំង

  • កំពង់ឆ្នាំង​​៖ នៅថ្ងៃទី៣០ ខែកញ្ញា​​ ឆ្នាំ២០២០ ក្រុមសង្រ្គោះ​បន្ទាន់​ និងពន្លត់អគ្គិភ័យ៧១១ របស់​កងពល​តូច​លេខ​៧០ បានបន្តបង្ហាត់បង្រៀននូវ​មេរៀន​សង្គ្រោះ​បឋម​ដល់សិក្ខាកាម កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះ​មហន្តរាយ ១១១ កងពលតូចអន្តរាគមន៍លេខ១ ។
    មេរៀនបន្តបង្ហាត់បង្រៀននោះរួមមាន របៀបប្រើប្រាស់ឧបករណ៍ប៊តអបឆ្អឹងខ្នងជនរងគ្រោះ របៀបប្រើប្រាស់ហ្វ្រង់កា(ចូក,រុញ) និងសម្ភារះ​​បំពាក់​​នៅក្នុង​រថយន្តសង្គ្រោះ(អនុវត្តន៍​ជាក់ស្តែងនៅទីលាន) និង​អនុវត្តន៍លំហាត់​សរុបមេរៀន ពន្លត់អគ្គីភយ័​និងសង្គ្រោះ។ ហើយនេះជាការអនុវត្តន៍​​ជាក់ស្ដែង បង្រៀន​​ដោយ​គ្រូជំនាញ​មកពីកងប្រតិបត្តិការ​រុករក និងសង្គ្រោះគ្រោះមហន្តរាយ​៧១១ កងពល​តូច​លេខ៧០។
    គួរបញ្ជាក់ថា នៅថ្ងៃនេះដែរ លោកឧត្តមសេនីយ៍ត្រី សំរិទ្ធ​ សារិន្ទ មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ១​ តំណាងឲ្យលោកមេបញ្ញាការ​កង​ពល​តូច​​អន្ដរាគមន៍លេខ១ បានអញ្ជេីញចុះមកសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលយកចិត្តទុកដាក់ បង្ហាត់​បង្ហាញខ្លឹមសារ មេរៀន ដល់សិក្ខាកាម។ លេីសពីលោកឧត្តមសេនីយ៍ត្រី ក៏បានថ្លែងអំណរគុណដល់លោក ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេ​បញ្ជា​ការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ ដែលបានផ្តល់សម្ភារៈ រថយន្ត និងគ្រូជំនាញ ក្នុងការបម្រើការហ្វឹកហ្វឺន ដល់កង​ពល​តូចអន្តរាគមន៍លេខ១ ។ ការ​បណ្តុះបណ្តាលនេះ មិនត្រឹមតែរៀនផ្នែកសង្រ្គោះទេ គឺជាការចងសម្ព័ន្ធមេត្រីភាពរវាងកងពលតូចលេខ៧០ ជាមួយកងពល​អន្តរាគមន៍​​លេខ១ ផងដែរ ដើម្បីអោយមានទំនាក់ទំនងកាន់តែល្អទៅមុខទៀត៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង