សម្ដេច​ចៅហ្វា​វាំង​ គង់ ​សំអុល​ អញ្ជើញ​សួរ​សុខ​ទុក្ខកម្មការិនី ដែលរងគ្រោះដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ កំពុងសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​

  • កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែ​មិថុនា ឆ្នាំ២០២០ សម្តេច​ចៅហ្វា​វាំង វរវៀង​ជ័យ អធិប​តីស្រឹង្គារ​ គង់ ​សំអុល ​ឧប​នាយក​រដ្ឋ​មន្ត្រី​ ជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំងនិង និង​ជាអនុប្រធាន​អចិន្ត្រៃយ៍កាកបាទ​ក្រហម​កម្ពុជា​ រួម​ដំណើរ​ដោយ​ឯកឧត្ដម គុយ ​សុផល ទេសរ​ដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ​អមក្រសួងព្រះ​បរមរាជវាំង លោក អម សុភា ប្រធាន​គណៈ​កម្មាធិការ​សាខា​កាក​បាទក្រហម​កម្ពុជាខេត្តកំពង់ឆ្នាំង លោកស្រី ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា បាន​អញ្ជេីញ​ចុះសួរ​សុខ​ទុក្ខ​កម្មការិនី​ចំនួន១៦នាក់ ដែលរងគ្រោះថ្នាក់ដោយការ ក្រឡាប់រឺម៉ក កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ក្នុងភូមិសា​ស្ត្រ​ឃុំ​សេដ្ឋី ស្រុកសាមគ្គីមានជ័យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច និង គ្លីនិកឯកជន។

    សម្ដេចចៅហ្វាវាំង បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​​ក្រហមកម្ពុជា ដែលសម្ដេចតែងគិតគូរជានិច្ចដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ពិសេស ប្រជាពលរដ្ឋ​ជួបការ​លំ​បាក​ និង រងគ្រោះដោយគ្រោះធម្មជាតិនិងគ្រោះថ្នាក់ផ្សេងៗ ។

    ក្នុងឱកាសនោះ សម្ដេចចៅហ្វាវាំង ក៏បានឧបត្ថម្ភថវិកា និង សម្ភារៈមួយចំនួនដល់កម្មការិនីរងគ្រោះផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង