ស្រីស្អាតកញ្ញា ឃុត សោភា ដែលគេស្គាល់ថាជា តារាសម្តែង លេចមុខមាត់នៅក្នុងរឿងភាគ តាមរយៈកញ្ចក់ទូរទស្សន៏ល្បីៗ បានបង្ហាញសកម្មភាពថ្មីមួយ។ ក្រៅពីមុខរបរចាស់ ថែមទាំងគិតគូបង្កើតរបរថ្មីលក្ខណៈអនាម័យប្រឆាំងកូវីដ១៩។ ជាទម្លាប់នាងរមែងធ្វើសកម្មភាពភាពមនុស្សធម៌ ហើយឆ្លៀតពេលរកសុីក៏ជួយថវិកាប្រឆាំងកូវីដដែរ។
កញ្ញា ឃុត សោភា មានការងារក្នុងដៃច្រើនមួយរយៈចុងក្រោយនេះ នាងក្លាយជាអ្នកទីផ្សារយ៉ាងជំនាញក្នុង ការងារលក់ខុនដូ មួយកន្លែង ត្រើយខាងកើតស្ពានជ្រោយចង្វា។ ខណៈពេលជំងឺកូវីដ ១៩ មានការរីករាលដាល ខ្លាំងប៉ះពាល់សេដ្ឋកិច្ចពិភពលោក។ ជាពិសេសកម្ពុជាក៏ មានការប្រឆាំងយ៉ាងសកម្ម ឃើញថាសិល្បករជាច្រើនរៃអង្គាសគ្នា ជួយថវិកា ដល់ក្រសួងសុខាភិបាល ពីមួយដួងទៅមួយដួង។ ក្នុងនោះ ឃុត សោភា បានយកថវិកាខ្លះ ជួយដល់សង្គមជាតិតាមរយៈ លោក ហេង ឡុង ក្រោយមានការអំពាវនាវ។ នេះជាទឹកចិត្តប្រពៃមួយ បើទោះជាទឹកប្រាក់ ដែលផ្តល់ជូនមិនណាស់ណា តែនេះជាកម្លាំងចិត្តមួយ ក្នុងនាមជាសិល្បៈម្នាក់ មិនឱបដៃឈមើល។

ឃុត សោភា នៅតែមិនបោះបង់សិល្បៈ ទោះរឹងមាំការងារខាងក្រៅ ក៏ដូចជាមុខរបរ ព្រោះសិល្បៈនាងរមែងតស៊ូទម្រាំមាន ផលិតករស្គាល់ហៅថត។ ប្រសិនបើបងប្អូនត្រូវការជែល ឬអាល់កុលអាចមកទាក់ទង ទិញដោយផ្ទាល់ តាមរយៈឃុត សោភា ឬតាមរយៈអាក់ខោនផ្ទាល់របស់នាង។











