ប៊ូ ចាន់ដាណែត ធ្វើអោយលោកស្រីនាយិកា ពេញចិត្តរហូតកាដូតំណែងធំ

  • គ្រាន់តែក្លាយជាតារាចាប់ផ្តើម មានទីផ្សារស្រីស្អាតមុខដូចកូនកាត់ ប៊ូ ចាន់ដាណែត ស្រវាបានការងារថ្មីៗយ៉ាងគួរអោយចាប់អារម្មណ៏។ ពេលនេះកញ្ញាទទួល បាននូវសញ្ញាថ្មីពិសេសមួយទៀត ក្លាយជាទូតសុឆន្ទៈ ផ្លូវការមួយរបស់ផលិត មកពីប្រទេសថៃ។ តំណែងដែលតារាសម្តែងរូបនេះ បាននឹងរុញអោយមានការទាក់ទាញក្នុងសិល្បៈបន្តទៀត។

    កាលពីរសៀលថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០២០ នាភោជនីយដ្ឋានទន្លេបាសាក់២ ក្បាលថ្នល់ មានរៀបចំពិធីសំខាន់មួយ ដោយបានប្រកាសជាផ្លូវការ ទូតសុឆន្ទៈតំណាងអោយ ផលិតផល  Bella Care Super Premium Collagen របស់ក្រុមហ៊ុនមិនាលឹម ត្រេឌីងឯ.ក។  នាឱកាសនោះ មានការចូលរួមពី អ្នកស្រីម៉ន មិនា អគ្គនាយិកា ប្រចាំក្រុមហ៊ុន ព្រមទាំងស្វាមី និងអ្នកតំណាងចែកចាយឆ្នើមៗ ព្រមទាំងវត្តមានតារាសម្តែង ប៊ូ ចាន់ដាណែតផងដែរ។

    អ្នកនាងម៉ន មិនា បានអោយដឹងថា ក្រុមហ៊ុនយើង បានដាក់ដំណើរការលក់នៅលើទីផ្សារ ប្រមាណជិត២ឆ្នាំហើយ។ ប៉ុន្តែពេលនេះ យើងបានសម្រេចជ្រើសរើស កញ្ញាប៊ូ ចាន់ដាណែត ប្រកាសជាទូតសុឆន្ទៈផ្លូវការតែម្តង។ អ្នកស្រីនាយិកា រូបស្រស់បានបន្តថា មានតារាច្រើនត្រូវជ្រើសរើស តែយើងយកដាណែត ព្រោះនាងបានប្រើផលិតផល  Bella Care Super Premium Collagen ច្រើនជាងគេហើយយល់ដឹងពីចំនុចសំខាន់ៗច្រើន ល្មមអាចពន្យល់គេបាន។ ម្យ៉ាងទៀតនាងកាន់តែមានសម្រស់ ស្អាតឡើងៗក្រោយពេលប្រើ ផលិតផលយើងខ្ញុំ។ ផលិតផល  Bella Care Super Premium Collagen  យើងមានអាជ្ញាបណ្ណត្រឹមត្រូវ ទទួលស្គាល់ដោយក្រសួង សុខាភិបាលថៃនិងសុខាភិបាល នៃប្រទេសកម្ពុជាយើងផងដែរ។ យើងរកសុីអ្វីដែលល្អមានគុណភាព ដើម្បីអោយប្រជាជនយើងកាន់តែមានសុខភាពល្អ ស្រស់ស្អាតដូចៗគ្នា។

    ជាមួយគ្នានេះដែរ កញ្ញាប៊ូ ចាន់ដាណែត អោយដឹងថានេះជាកាដូផ្នែកសុឆន្ទៈ លើកដំបូងសម្រាប់ឆ្នាំ២០២០ ជូនផលិតខាងលើ។ នាងចុះកុងត្រា១ឆ្នាំ ហើយសន្យាថានឹង បំពេញការងារអោយល្អជាមួយផលិតផល មានគុណភាពមួយនេះ។ ជាពិសេសក៏រំពឹងថាតំណាងចែកចាយទាំងអស់ និងសហការរួមកម្លាំងគ្នា ប្រឹងប្រែងរកយុទ្ឋសាស្ត្រថ្មីៗ ដើម្បីពង្រីកស្ថាប័នការងារអោយកាន់តែល្អ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង