ស្តង់ចំនួនជាង៥០០ នឹងត្រៀមចូលរួមពិព័រណ៍ អបអរមហាសង្រ្កានឆ្នាំថ្មី កណ្ដាលរាជធានីភ្នំពេញ

  • យោងតាមការប្រកាសរបស់ក្រុមហ៊ុន AD Expert ដែលជាអ្នករៀបចំព្រឹត្តិការណ៍ បានអះអាងថា ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៧ មេសា ក្នុង​ឆ្នាំ​២០​២០ខាងមុខ ក្រុមហ៊ុននឹងរៀបចំពិព័រណ៍ទ្រង់ទ្រាយធំមួយ អបអរមហាសង្រ្កានចូលឆ្នាំថ្មី ដែលការតាំងពិពរ័ណ៍នេះ នឹងក្លាយ​ជាមហា​ព្រឹត្តិ​ការណ៍​​តាំង​ពិពរ័ណ៍ធំជាងក្នុងចំណោមពិពរណ៍ដែលធ្លាប់ធ្វើកន្លងមកនៅកម្ពុជា ដោយសារតែមានស្តង់​ទំនិញរហូត​ដល់៥០០​ស្តង់ត្រូវ​បាន​បង្ហាញ​ខ្លួន។​

    មហាព្រឹត្តិការណ៍នេះ បាន ប្រកាសពីការបញ្ចុះតម្លៃតូបមិនគួរអិយជឿរហូតដល់៤០ភាគរយ ដើម្បីជាកាដូថ្ងៃបុណ្យចូលឆ្នាំចិន។ ផលិត​ផល​ក្នុង​ស្រុក​ និងការលក់បញ្ចុះតម្លៃទំនិញដើម្បីអោយបងប្អូនខ្មែរមានឱកាសជាវអោយបានច្រើន សម្រាប់អបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក៏ត្រូវបាន​ប្រកាស​ឡើង​ផងដែរ។

    លោក Robin Dionco ប្រធានគ្រប់គ្រងការរៀបចំពិព័រណ៌ បានថ្លែងបញ្ជាក់ថាដោយសារតែមើលឃើញថា រាល់អំឡុងពេលមុនចូលឆ្នាំខ្មែរ មក​ដល់ម្ដងៗ បងប្អូនជនជាតិខ្មែរភាគច្រើនតែងតែចាប់អារម្មណ៍ទិញទំនិញផ្សេងៗ ហើយចង់បានទំនិញដែលមានគុណភាពល្អ និងទំនិញ​ដែល​ត្រូវ​​បានបញ្ចុះតម្លៃ ទើបក្រុមហ៊ុនរបស់លោកក្រោមការគាំទ្រពីសាលារាជធានីភ្នំពេញ និងក្រសួងពាពិជ្ជកម្ម សម្រេចរៀបចំពិធីតាំង​ពិព័រណ៌​ធំ​មួយឡើង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ មេសា មុនចូលឆ្នាំខ្មែរ នៅសួនច្បារមុខវត្តបុទម។

    ពិព័រណ៌នេះក៏នឹងក្លាយ​ជាពិព័រណ៍មហាសង្ក្រានប្រចាំឆ្នាំដ៏ធំ ដែលនឹងគ្រោងធ្វើជារៀងរាល់ឆ្នាំ ដើម្បីអោយបងប្អូន​បានចូលរួមមុនចូលឆ្នាំខ្មែរ។ ស្ដង់ទំនិញ នឹងប្រកាសបញ្ចុះតម្លៃរហូតដល់៤០%មិនធ្លាប់មាន ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ រហូតដល់ ថ្ងៃ២៥ មករា ដល់ម្ចាស់​ផលិត​ផល​នានា ជាពិសេសម្ចាស់ផលិតផលក្នុងស្រុក ដើម្បីអោយទំនិញដែលផលិតបានក្នុងស្រុក មានលទ្ធភាពបង្ហាញខ្លួនកាន់តែទូលំទូលាយ។ លោក​ថា​ពិព័រណ៌នេះ ក៏មានមហាព្រឹត្តិការណ៍សង្ក្រានសិល្បៈច្រើនទម្រង់ ដែលមានតារាខ្មែរយ៉ាងច្រើនកុះករចូលរួមផងដែរ ដើម្បីបង្ហាញជូន​សាធារ​ណៈ​ជននូវទម្រង់វប្បធម៌ និង សិល្បៈដ៏សំបូរបែបរបស់ខ្មែរ អបអរសង្ក្រានឆ្នាំថ្មី។

    លោកស្រី អ៊ឹម ម៉ូលីកា ប្រធានផ្នែកទំនាក់ទំនង បានចាត់ទុកមហាព្រឹត្តិការណ៍នេះថាជាសង្ក្រានដូនតា ជាបង្ហាញជូននូវវប្បធម៌​ខេមរាទ្រង់​ទ្រាយ​ធំ និង​ជាពិពរ័ណមុនចូលឆ្នាំក្នុងសួនសន្តិភាពដ៏អស្ចារ្យ ដែលក្រៅពីបានបង្ហាញគ្រប់ទម្រង់នៃសិល្បៈខ្មែរ ក៏ជាវេទិកាប្រជុំនូវផលិតផលខ្មែរនិង ផលិត​ផលក្រៅស្រុក ដែលមានគុណភាព ក្នុងឱកាសបញ្ចុះតម្លៃដ៏កម្រ តម្រូវតាមការចង់បានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ មុនចូល​ឆ្នាំខ្មែរមក​ដល់។

    ព្រឹត្តិការណ៍នេះគ្រោងនឹងធ្វើអោយក្លាយជាមហាព្រឹត្តិការណ៍តាំងពិព៍រណ៍ប្រចាំឆ្នាំ និងជាមហាសង្ក្រាន​កណ្ដាលភ្នំពេញដ៏ធំ ដើម្បីអោយ​​បងប្អូន​បាន​ចូលរួមរាំលេង លេងល្បែងប្រជាប្រិយ ទស្សនាការប្រគំតន្ត្រីពីសំណាក់តារាល្បីៗ និងដើរទិញទំនិញ​គ្រប់ប្រភេទក្នុងតម្លៃបញ្ចុះដ៏សំបូរ​បែប​មុន​ចូលឆ្នាំខ្មែរ។

    លោកស្រីស្នើអោយម្ចាស់ផលិតផល និងម្ចាស់ក្រុមហ៊ុនដែលចង់បានការបញ្ចុះតម្លៃស្ដង់រហូតដល់ ៤០ភាគរយ រួសរាន់ចាប់​ពី​ថ្ងៃទី២៣ ដល់២៥ មករា និងរួសរាន់ជាវស្ដង់តាមរយៈលេខ 070 866 693 និង 017 866 684 ចូលរួមកម្មវិធីកុំអោយស្ដាយក្រោយ ដើម្បីទទួល​បាន​ទីតាំងល្អ និង​តម្លៃ​​​ពិសេស។ លោកស្រីថាស្តង់ទាំង៥០០ ត្រូវបានម្ចាស់ក្រុមហ៊ុន និងម្ចាស់ផលិតផលកក់ជាច្រើនមកហើយ ដោយសារ​តែ​កម្មវិធីទាំងមូល​មាន​ការចាប់អារម្មណ៍ខ្លាំងតាំងពីការ​ប្រកាសដំបូងៗ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង