ការប្រកួតជ្រើសរើសជើងឯកខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់៦៣.៥ គីឡូក្រាម រដូលកាលទី៧ នាសង្វៀនប៉ុស្តី៍លេខ៥ កាលពីរាត្រីថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២០ កន្លងទៅ បង្កការកន្ត្រាក់អារម្មណ៏ ទស្សនិកជនតែម្តង។ អ្វីដែលគួរអោយកត់សម្គាល់គឺអ្នកចាញ់ក្នុងទឹកទី២ តែ ណាម ម៉ូរ៉ាក់ នៅតែបានឡើងក្នុងទឹកវគ្គទី២ ដើម្បីអង្គុយកៅអី៨នាក់។

យ៉ាងណាមិញ កីឡាករ ណាម ម៉ូរ៉ាក់ ត្រូវគណកម្មការតម្រួវអោយប្រកួតជាមួងកីឡាករជំនួស គឺប្រកួតជាមួយម្ចាស់ជើងឯករដូវកាលទី៦ គឺកីឡាករ កូយ ឡាយ តែម្ដង ទើបធ្វើអោយការប្រកួតល្អមើល ដោយសារធម្មតាអ្នកមកជំនួសច្រើនប្រកួតលេងៗមិនចង់ឈ្នះ តែសម្រាប់ កូយ ឡាយ អត់លេងៗទេ គឺវ៉ៃទាល់តែ ណាម ម៉ូរ៉ាក់ រយះចិញ្ចើមតែម្ដង ដើម្បីកុំអោយបាក់មុខជាជើងឯង។ ទំនងមកពីកីឡាករ ណាម ម៉ូរ៉ាក់ មិនចង់ចំណាយកម្លាំងច្រើន ព្រោះដឹងថាឈ្នះដោយស្វ័យប្រវត្តិផងទើបសុំឈប់ប្រកួត ស្របគ្នាដែលគណកម្មការក៏ព្រមអោយផ្អាកដើម្បីការពារកុំអោយភាគី ណាម ម៉ូរ៉ាក់ បង្គោលក្រហមមានគ្រោះថ្នាក់។
បើកឆាកប្រកួតទឹកទី១ កូយ ឡាយដែលថ្នឹកការឡើងរេញ ស្រាប់តែវាយចូលគោលដៅ សន្ឋាប់ជាង ម៉ូរ៉ាក់។ ដល់ទឹកទី២ បង្គោលខៀវ ដែលមកជំនួសកាន់តែវាយបានល្អ បង្កអោយបាត់បង់ជំហរ ស្របពេលចិញ្ចើមក៏រយះ ហើយកម្លាំងក៏ថមថយអស់ច្រើន ទើបធ្វើអោយបង្គោលក្រហម សុំចាញ់ត្រឹមទឹកទី២។ ការចាញ់នេះមិនបង្ហាញថា ម៉ូរ៉ាក់ដែលមកបង្អួតដោយឈ្នះស្វ័យប្រវត្តិបាក់មុខនោះទេ ដោយសារទី១មហាជនក៏ដឹងថាគេត្រូវការរក្សាកម្លាំងសម្រាប់វគ្គបន្ត និងទី២ ដោយសារ កូយ ឡាយ គឺម្ចាស់ជើងរដូវកាលមុន ដែលពិតជាមិនឈ្នះ។

