អេលីត ភក្តី មហាជនថា សមបានឡើងវគ្គទី២

  • ការប្រកួតជ្រើសរើសរដូវកាលទី៧ ក្នុងវគ្គជម្រុះពី៣២នាក់យក១៦នាក់ កាលពីថ្ងៃទី២៥ មករា ឆ្នាំ២០២០ ដោយកីឡាករ អេលីត ភក្តី ដែល ជា កូនសិស្សរបស់ សន អេលីត បានឈ្នះពិន្ទុកីឡាករបង្គោលក្រហម ភិន សុចន្ទី ហើយបានឡើងទៅវគ្គបន្ត។ នេះជាការប្រកួត ដែលកាន់ តែទាក់ ទាញ  នៅក្នុងប្រដាល់ជ្រើសរើសមួយនេះ។

    ការប្រកួតនៅលើសង្ឃវៀនប៉ុស្តិ៍លេខ៥ នៅព្រែកកំពិសនេះ កីឡាករបង្គោលខៀវ អេលីត ភក្តី មកពីក្លិបប៉ែនកាក់គុនខ្មែរ វាយប្រកួត បាន ល្អ យ៉ាងខ្លាំង ក្នុងការយកឈ្នះបង្គោលក្រហម ភិន សុ ចន្ទី ក្លិបនាគរាជចតុម្មុខ។ ការប្រកួតរបស់អ្នកទាំងពីរល្អមើលតាំងពីទឹកទី១ រហូតដល់ចប់ ដោយសារតែកីឡាករម្នាក់ៗ សុទ្ធតែចង់ឡើងប្រកួតទៅវគ្គបន្តក្នុងជុំ១៦នាក់ ដោយសារតែការប្រកួតនោះ គឺអ្នកចាញ់នឹងបាត់បង់ឱកាស។

    កីឡាករ អេលីត ភក្តី សប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីត្រូវបានប្រកាសថាបានឡើងទៅវគ្គ១៦នាក់ ហើយអាចទម្លាក់កីឡាករម្ខាងទៀត អោយ បាត់ឱកាសនោះ។ យ៉ាងណាមិញ គេហាក់មិនទាន់ជឿថានឹងបន្តឈ្នះគូប្រកួត ដើម្បីអាចឡើងទៅវគ្គ៨នាក់នោះឡើយ ដោយគេគ្រាន់ គេ ប្រកាសថានឹងតាំងចិត្តហ្វឹកហាត់អោយបានច្រើនប៉ុណ្ណោះ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង