“ សៀវភៅ​១៤ថ្ងៃផ្លាស់ប្តូរជីវិតជារៀងរហូត​”របស់​ មែ​ រួយ​ ជាមេរៀន​ដកស្រង់​ពីជិវិត​ពិត​ក្នុង​ការ​ប្រេីប្រាស់​ច្បាប់​ស្រូប​ទាញ​បានជោគ​ជ័យ​

ឆាកជីវិតរស់មនុស្សនៅលើលោកនេះរមែងជួបប្រទះនូវរឿងរ៉ាវដែលនឹកស្មានមិនដល់ ទៅតាមបែបផែននីមួយៗ។ បុគ្គល​មួយ​ចំនួន​ជួបរឿងកម្សត់ទុក្ខព្រួយ ហើយបានព្យាយាមតស៊ូរើរំដោះខ្លួន ដើម្បីចាកឆ្ងាយរបាំងដ៏ សែនសោកសៅមួយ ឆ្ពោះ​ទៅរក​ពន្លឺ​រស្មីមួយប្រសើរ។ យ៉ាងណាមិញយើងសូមណែនាំ លោកអ្នកអោយស្គាល់ពី ជីវិតស្ត្រីម្នាក់ ដែលមានប្រវត្តិតស៊ូ ដើម្បីចារ​ទុក​ជា​គម្រូដល់អ្នកជំនាន់ក្រោយ។

អ្នកគ្រូ រួយ ជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង​ Rouy Infinity Co.,ltd ដែលមានរហ័សនាមថា មែរួយ​ MaeRouy បា​ន​ផ្លាស់​ប្តូរជីវិត​យ៉ាង​ឆាប់រហ័សរយះពេលត្រឹមតែមួយឆ្នាំ​ អាចកសាងជិវិតថ្មីបានដោយមិនគួរអោយជឿ​។ មកទល់ពេលនេះ​មែ​រួយ​មាន​ក្រុម​ហ៊ុន​​មួយដ៏ល្បីល្បាញ​ មានលុយ​ ឡាន​ វីឡា​ដ៏ស្គឹមស្កៃ​ មានកេរ្តិ៍​ឈ្មោះដ៏ល្បីល្បាញ​ មានអ្នកគាំទ្រនិង​ហ្វេនស្រលាញ់​មែរួយ​រាប់​សែន​នាក់​។ មែរួយមានឈ្មោះល្បីយ៉ាងខ្លាំងទៅលេីការបង្រៀនច្បាប់ស្រូបទាញ​ ពង្រឹង​ផ្លូវ​ចិត្ត​មនុស្ស​ លុបបំបាត់​ភាព​បាក់​ទឹក​ចិត្ត​ ជួយអោយមនុស្សរឹងមាំ​ ក្លាហានជំនះរាល់​ឧបសគ្គ​ ដែលកេីតឡេីងចំពោះមុខ អោយឈានទៅរកគោលដ៏ធំ​បំផុតរបស់ខ្លួន​ ។ មែរួយ​ជាមនុស្ស​ដំបូងគេដែលជាអ្នកចែករំលែកច្បាប់ស្រូបទាញដំបូងគេនៅក្នុងប្រទេសកម្ពុជា​ អាចនិយាយ​បាន​ថាជា​គ្រូដេីម​នៃច្បាប់ស្រូបទាញ​ Law Of Attraction នៅកម្ពុជា។

ជីវិតរបស់មែរួយមុនពេលប្រេីប្រាស់ច្បាប់ស្រូបទាញ​គឺលបាកវេទនាណាស់​ ខ្លួនជាក្មេងស្រីតូចម្នាក់អាយុត្រឹម17ឆ្នាំ​បានបោះ​បង់​ចោលការសិក្សារទៅសុីឈ្នួលគេនៅប្រទេសថៃ​រយះពេល​5ឆ្នាំ​ យកលុយមកចិញ្ចឹមគ្រួសារ។ មែរួយកេីត​ចេញពី​ត្រកូល​អ្នកក្រីក្រនៅតាមខេត្ត​ កំព្រាឱពុក​ ថែមទាំងមានបងប្អូនច្រេីន​និងជំពាក់បំណុលគេ100000$ ។ ជិវិត​បានដេីរដល់ផ្លូវទាល់​ មែរួយក៏សម្រេចចិត្តរៀនច្បាប់ស្រូបទាញដោយឃេីញថាវាជាច្បាប់លំដាប់ពិភពលោកដែលសេដ្ឋីគ្រប់គ្នាប្រេីប្រាស់អាចអោយមែរួយផ្លាស់ប្តូរជិវិតបាន។

អភិនិហា​មានពិតចំពោះការប្រេីប្រាស់ច្បាប់ស្រូបទាញ​ Law of Attraction ធ្វេីអោយមែរួយអាច​ផ្លាស់ប្តូរជី​វិត​បានយ៉ាង​លឿន​បែប​​ផ្លូវកាត់នៃជិវិត​ រយះពេលត្រឹម6ខែមែរួយមានលទ្ធភាពដោះបំណុល 100000$​បាន​ សាងក្រុមហ៊ុនបាន​ ថែមទាំងមាន​កេរ្តិ៍ឈ្មោះ​ក្នុងសង្គមហេីយក៏ក្លាយជាគ្រូច្បាប់ស្រូបទាញតាំងពីពេលនោះមក។

អ្នកគ្រូ រួយ មកទល់ពេលនេះបានបង្រៀនច្បាប់ស្រូបទាញរយះពេល2ឆ្នាំមកហេីយ​ កូនសិស្ស​រាប់ម៉ឺន​នាក់ដែលបាន​ផ្លាស់ប្តូរ​ជីវិតដោយសារ​មេរៀនច្បាប់ស្រូបទាញរបស់មែរួយ។ មែរួយបានអះអាងថា ជីវិតរបស់គាត់មកដល់ចំនុចនេះដោយសារ​ច្បាប់ស្រូបទាញ​ ហេីយមែរួយក៏បានបោះពុម្ភសៀវភៅ មួយក្បាលដែលហៅថា​ “ សៀវភៅ​១៤ថ្ងៃផ្លាស់ប្តូរជីវិតជារៀងរហូត​”​ ដែលជាមេរៀនដកស្រង់ពីជិវិតពិតក្នុងការប្រេីប្រាស់ច្បាប់ស្រូបទាញបានជោគជ័យ។ ប្រសិនបេីបងប្អូនចង់ជោគជ័យ​ពិត​ប្រាកដ​ ផ្លាស់ប្តូរ​ជិវិត​លឿនបែនផ្លូវកាត់ លែងបាក់ទឹកចិត្ត​ អាចទៅរៀនពីមែរួយបាន​ដោយចូលទៅកាន់​ Facebook Page: Maerouy Queen of Univers រឺ​ Channel Youtube: Maerouy Queen of Univers។

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង