គម្រោងអភិវឌ្ឍន៍ដីឡូត៍ អ៊ី សានី បង្ហាញពីវឌ្ឍន:ភាពនិងសក្តានុពល នៃគ្រោងអភិវឌ្ឍន៍ដីឡូត៍នៅក្នុងខេត្តកំពង់ឆ្នាំង

  • កំពង់ឆ្នាំង៖ ក្នុងគោល​បំណងប​ង្ហាញ​ពីវឌ្ឍន:ភាព​និងសក្តា​នុពល នៃគម្រោងអភិវឌ្ឍន៍ដី​ឡូត៍​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង ​លោក​ អ៊ី សានី ​ដែល​​ជា​​អគ្គ​នាយក​​និង​ថ្នាក់​​ដឹក​នាំ​​គម្រោង​ បានរៀប​ចំពិធី​សំណេះ​​សំណាល​និងជួបជុំ​ពិសា​អាហារ​សាមគ្គី​មួយ នៅលើ​ទីតាំងគម្រោង​ផ្ទាល់ស្ថិត​នៅ​ក្នុង​​ភូមិ​ប៉ា​ហ៊ី ​ឃុំអណ្តូង​​ស្នាយ ស្រុករលា​ប្អៀរ ​ខេត្ត​កំពង់​ឆ្នាំង​ ។

    នៅក្នុងពិធី​នេះ​ដែរ មានការ​អញ្ជើញ​​ចូលរួម​​​ជា​ភ្ញៀ​វ​កិត្តិ​យស ពីសំណាក់​​ឯកឧត្តម​ ឧត្តម​សេនីយ៍ ​​ពៅ សុខា​ មេបញ្ជា​ការ​រង​ក​ង​ទ័ព​​ជើង​គោក​​​និង​​ជា​​មេ​បញ្ជា​ការ​កាំ​ភ្លើង​ធំ លោកឧត្តមសេនីយ៍​​ត្រី ​គុជ ​សុវណ្ណារិទ្​ធ មេបញ្ជាការ​​​រងកាំ​ភ្លើង​ធំ លោក​ឧត្តម​សេនីយ៍​ត្រី ខៃ​ ប៊ុន​ធឿន ​មេបញ្ជាការ​​ដ្ឋាន​អង្គ​រ​ក្ស ​ក្រុមការងារ​គម្រោង​ និង អតិថិជន​ជាច្រើន​នាក់ចូល​រួម​ផង​ដែរ។

    លោក​ សុខ ​គ្រី ប្រធាន​ទីផ្សារ​ របស់​ក្រុមហ៊ុន បាន​ឲ្យ​ដឹងថា គម្រោងអភិវឌ្ឍន៍ដីឡូត៍ អ៊ីសានី នៅក្នុង​ខេត្ត​កំពង់​ឆ្នាំង​បាន​បើក​ដំណើរ​ការ​លក់​កាល ​ពី​ថ្ងៃទី១ ខែមិថុនា​ ឆ្នាំ២០​១៩ មាន​ទីតាំង​ស្ថិតក្នុង​ភូមិប៉ា​ហ៊ី ឃុំអណ្តូង​ស្នាយ ស្រុក​រលា​ប្អៀរ ដែល​លាត​សន្ធឹង​លើផ្ទៃ​ដី​សរុប​ចំនួន​៩៥​ហិចតា​ ។

    គម្រោង​បានរៀបចំ​ផ្លូវ​ជា​៣​ប្រភេទ​ គឺផ្លូវ​ក្រាល​ថ្មមិច​ទទឹង​១០ម៉ែត្រ​,ផ្លូវក្រាល​ថ្មមិច​ទទឹង​១២​ម៉ែត្រ,​ផ្លូវមេក្រាល​កៅ​ស៊ូទទឹង​១៨ម៉ែត្រ​ និង​មាន​​រៀប​ជា​ សួនកណ្តាល​ផងដែរ ។

    លោក​​ប្រធាន​ទី​ផ្សារ បានឲ្យ​ដឹងថា ក្រុមហ៊ុន​នឹងរៀប​ចំ​ឲ្យ​មានបណ្តាញភ្លើង​អគ្គិសនី សាងសង់​ផ្សារ​លក់​ដូរ​លើ​ផ្ទៃដី​ទំហំ​២​ហិកតា​ ធ្វើ​សួន​​លំហែ​​កាយ​​លើ​ផ្ទៃដី​ទំហំ​៤​ហិកតា ​និង មាន​សាង​សង់​ផ្ទះល្វែង​នៅ​លើផ្ទៃ​ដីទំ​ហំ​៥ហិក​តា ដើម្បី​បំពេញ​តម្រូវ​ការរ​ស់​នៅ​បែប​ស្តង់ដារ​ទៀតផ​ង ​។

    លោក សុខ គ្រី​ បានឲ្យ​ដឹង​ទៀត​ថា ដោយ​មានចក្ខុវិស័យ​ចង់ប្រែក្លាយ​តំបន់នេះ​ឲ្យទៅ​ជាតំបន់​សេដ្ឋកិច្ច​ដ៏មាន​សក្តានុពល ​ក្រុមហ៊ុន​ បាន​សហ​​ការ​​ជាមួយ​​ដៃគូរ​បរទេស​បង្កើត​ជារោងចក្រ​លើផ្ទៃដី​២០ហិក​តា នៅក្នុង​ឆ្នាំ​២០២២ ដែល​ជា​ឱកាស​ផ្តល់​ការងារ​សម្រាប់​កូនចៅ​ប្រជា​ពលរដ្ឋ​ពី៥០០ ​ទៅ​១០០០​នាក់​ ។​

    នៅក្នុង​ឱកាសនោះ​ផងដែរ​លោក អ៊ី សានី អគ្គនាយក​គម្រោង​អភិវឌ្ឍន៍​ដីឡូត៍​ខេត្តកំពង់ឆ្នាំង បានសំដែង​នូវអំណរ​អរគុណ ​យ៉ាង​ជ្រាល​ជ្រៅ​ និ​ង​រីក​រាយ​ បំផុត​ជូន​ចំពោះ​ឯកឧត្តម ​លោកជំទា​វ លោក ​លោកស្រី​ ដែល​បានអញ្ជើញ​ជាភ្ញៀវ​កិត្តិយស​និងបាន​លើកឡើង​អំពីគម្រោង​អភិវឌ្ឍន៍​​ដី​ឡូត៍​ នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ផងដែរ ​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង