CEO ក្រុមហ៊ុន PKA Cosmictic ចែកម៉ាសជាង៣០០០ម៉ាស នៅផ្សារអូរប្ញស្សី

  • កាលពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២០មុននេះ យុវជនមួយក្រុមមានគ្នា៧នាក់ មកពីក្រុមហ៊ុន PKA Cosmictic បាន ចុះ ចែក​ម៉ាសដោយផ្ទាល់ រហូត​ដល់​ជាង​៣៥០០​ម៉ាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅបរិវេណផ្សារអូរប្ញស្សី។ នេះជាសកម្មភាព​ចែកម៉ាស​ក្នុង​ចំនួន​ច្រើន​លើក​ទី១រ​បស់​ក្រុមមួយ​នេះ​ បន្ទាប់ពីមានការផ្ទុះឡើងនូវជម្ងឺកូរ៉ូណា និងមេរោគខ្យល់ពុលនៅកម្ពុជា។ នេះជាស្មារតីខ្មែរជួយខ្មែរ ដើម្បី​រួមសុខ​ទុក្ខគ្នា​ក្នុង​កាលៈ​ទេសៈ​ណា​ក៏ដោយ។

    លោក ឆាយ ភិរម្យ CEO ក្រុមហ៊ុន PKA Cosmictic បានថ្លែងបញ្ជាក់ថា ការពិតលោក និង​ក្រុម​ការងារ​មាន​គម្រោង​ចុះចែកម៉ាស​បែបនេះ​តាំងពី​អាទិត្យ​មុនម្ល៉េះ ប៉ុន្តែដោយសារតែដើររកទិញម៉ាស់មិនបាន ទើបពន្យារដល់ថ្ងៃទី៦ កុម្ភៈ នេះ។

    លោកថាម៉ាស់ចំនួន៣៥០០ដែលយកមកចែកចាយនេះ ប្រមូលទិញពីប្រទេសថៃដល់ទៅមួយសប្ដាហ៍ ខណៈដែលភរិយារបស់លោក ដែលជា​ជន​ជាតិ​ថៃ និងជាម្ចាស់ប្រេន PKA គឺជាអ្នកដើរទិញដោយផ្ទាល់ ទម្រាំទិញបានម៉ាស់ដែលមានប្រភេទស្រទាប់៣ជាន់ យកមកចែកជូនហ្វ្រីនេះ។ លោកថាសកម្មភាពចែកម៉ាស់គឺជាលើកទី១ ប៉ុន្តែសម្រាប់សកម្មភាពសង្គមលោកធ្វើច្រើនមកហើយ ជាពិសេស​សកម្មភាព​ចុះចែក​អំណោយ​ដល់​កុមារកំព្រា និង ជនទុគ៌តមួយចំនួននៅកម្ពុជា។

    លោក ឆាយ ភិរម្យ ក៏បានទទូចអោយ​ប្រជាពលរដ្ឋពាក់ម៉ាស់គ្រប់ការធ្វើដំណើរលើដងផ្លូវអោយបានទៀងទាត់ ដើម្បីការពារផ្លូវដង្ហើមពីធូលីដី និង​ខ្យល់ពុលជាដើម ដោយកុំគ្រាន់​តែចង់ការពារពីជម្ងឺកូរ៉ូណា តែម្យ៉ាងនោះទេ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង