កាលពីរាត្រីថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២០ នាសណ្ឋាគារហុីម៉ាវ៉ារី រាជធានីភ្នំពេញ មានកម្មវិធីសម្ពោធ ផលិតផល និងចែកលិខិត សរសើរដល់អ្នកលក់ឆ្នើម របស់ SYNOVY Cambodia ។ នាកម្មវិធីនោះ មានការចូលរួមពីតំណាងចែកចាយ ជាច្រើនដួង បានតែងកាយស្រស់សោភា និងរំលេចដោយគ្រឿងអលង្កការដ៏ប្រណិតរៀងៗខ្លួន។
នៅក្នុងឱកាសនោះ គេក៏ឃើញមានវត្តមានកំពូល តារាចម្រៀងសំឡេងផ្អែម មាស សុខសោភាក៏ បានបង្ហាញខ្លួន ក្នុងឈុតសម្លៀកបំពាក់យ៉ាងស្អាតគួរគយគន់។មាស សុខសោភា នៅតែបន្តតំណែងជា Brand Ambassador Synovy ។ នេះយោងតាមការបញ្ជាក់របស់អគ្គនាយិកា និងនាយកគ្រប់គ្រងផលិតផលអាហារសុខភាព Fiber Synovy ដែលត្រូវបានគេស្គាល់ថាជាផលិតផលសុខភាពជំនួយផ្នែកស្បែក និង ជួយកម្ចាត់ជាតិពិលដ៏ល្បីល្បាញ បានអះអាងថា តារាចម្រៀង មាស សុខភាព នឹងនៅតែបន្តតំណែងជា Brand Ambassador របស់ផលិតផលមួយនេះ ដោយមិនកំណត់នោះទេ បើទោះជាផលិតផលនេះបានក្លាយជាផលិតមានការជឿជាក់ពីអតិថិជន កាន់តែច្រើនហើយ។
អ្នកនាង សាន់ មុីលីញ CEO H-Food import &Export បានអោយដឹងថា រយៈពេលជាង១ឆ្នាំ យើងបានដាក់ដំណើរការ មុខរបរ។ ជាមួយគ្នានេះដែរ មានតំណាងចែកចាយជាបន្តបន្ទាប់ នាំទៅរកភាពរីកចម្រើន។ ទាំងនេះជាការរួមសហការគ្នា ហើយយើងនឹងបន្តរិះរកអ្វីដែលល្អ ជួយនាំសមាជិកអោយកាន់តែមានបានតទៅទៀត។ ស្ត្រីមិនត្រឹមតែនៅជាមួយចង្ក្រាន្តរាល់ថ្ងៃនោះទេ តែស្ត្រីក៏មានគំនិតធ្វើជំនួញ អោយមានភាពជោគជ័យដូចបុរសដែរ។មកទល់ពេលនេះ ជាសម័យយេនឌ័រ ស្ត្រីមានតម្លៃស្មើបុរសដែរ។