អ្នកណាក៏ចោមរោម មើលដែរមិនថាអ្នកធ្វើដំណើរកាត់នោះ ពេលឃើញកូនប្រុសទាំង៣ របស់លោកព្រាប សុវត្តិ បង្ហាញវត្តមាននៅក្នុងកម្មវិធី ពិសេសមួយ ប្រកបដោយបរិយាកាសរីករាយ។ ពិធីនេះប្រារព្ឋឡើង កាលពីព្រឹកថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០ ដែលជាការបើកសម្ពោធផ្លូវការនៃហាងតែដ៏ល្បីរបស់តៃវ៉ាន់ ដាបូបា បង្ហាញវត្តមានផ្លូវការនៅកម្ពុជា។
តារាលំដាប់យុវវ័យរួមមាន សុវត្ថិ មុនីនាថ សុវត្ថិ មុនីនាគ សុវត្ថិមុនីវណ្ណ បានត្រូវជ្រើសរើសអោយធ្វើជាប្រ៊េនតែ ដាបូបាជាផ្លូវការ បន្ទាប់ពីខាងថៅកែហាងខាងលើមានការពេញចិត្ត។ តារាបងប្អូនទាំង៣ បានបង្ហាញសមត្ថភាពយ៉ាងរស់រវើក ជាមួយបទចម្រៀង៣ បទរាំពេញឆាកធ្វើអោយ អ្នកទស្សនាតាមគយគន់ ស្ទើរតែមិនដាក់ភ្នែក។ បងប្អូនដែលមានលោកឪពុក កំពូលតារាលំដាប់ជួរមុខ បានសម្តែងការរីករាយពេល បានក្លាយជាអ្នកតំណាងតែដាបូបា ដែលជាប្រភេទតែមានរសជាតិឆ្ងាញ់។
ជាពិសេសល្បីពេញពិភពលោកចររាចរលើប្រទេសប្រមាណជាង១០ប្រទេស ដោយក្នុងនោះមានកម្ពុជាដែរ។ ដូចនេះក៏ជាសញ្ញាមួយងាយស្រួលសម្រាប់ប្រទេសកម្ពុជាឬ អ្នកនៅទីក្រុងភ្នំពេញ អាចមករកទិញពិសារបាន មិនបាច់ទៅដល់ក្រៅប្រទេស។ លោកអ្នកគ្រាន់តែធ្វើដំណើរតាមបណ្តោយផ្លូវ កម្ពុជាក្រោមខាងលិចវិទ្យាល័យសន្ឋរមុខ ខាងឆ្វេងដៃអាចឃើញទីតាំងតែម្តង មិនពិបាករកនោះឡើយ។
នាឱកាសនោះក្រៅពីឃើញមានភ្ញៀវកិត្តិយសជាច្រើនជូនពរជ័យ ក៏មានការបង្ហាញម៉ូដស្តីពីប្រភេទគុណភាពតែ និងការរាំលូតម៉ុងសាយ យកសិរីសួស្តីផងដែរ។