ដើម្បីលើកទឹកចិត្តដល់បុគ្គលិកល្អៗ ខំបំពេញការងារ ជាមួយអាជីពដីឡូត៏ ដែលមានសន្ទុៈ ថ្នាក់ដឹកនាំក្រុមហ៊ុន សេង ហាន បានបំពេញបំណង ដល់បណ្តាក្រុមការងារជាច្រើនរូបបានចេញទៅកម្សាន្តតំបន់ភូកេត នាប្រទេសថៃ។ ម្ល៉ោះហើយបុគ្គលិកជាច្រើនរូបមានការរីករាយ ពេលចេញដំណើរទៅកាន់ថៃ កាលពីព្រឹកព្រលឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ។
នេះជាឱកាសលើកទី៤ហើយ ដែលក្រុមហ៊ុន សេង ហាន ពាំនាំក្រុមការងារចេញទៅក្រៅប្រទេស។ ដំណើរទៅភូកេតប្រទេសថៃលើកនេះ ត្រូវបានលោកអគ្គនាយក ចំណាយលើសគម្រោងមុនៗ ដើម្បីលើកទឹកចិត្តកូនចៅ ខិតខំធ្វើការជូនថ្នាក់ដឹកនាំយ៉ាងអំណត់អត់ធន់។ ឱកាសដែលក្រុមការងារជាង១០០រូប បានបំពេញដំណើរលើកនេះ មានទាំងចាស់ និងអ្នកថ្មី ដែលលក់គម្រោងដី ចូលកម្រិតអាចឈ្នះដំណើរកម្សាន្តបាន។ មិនថាចាស់ឬថ្មីនោះទេ អោយតែមានចិត្តព្យាយាម ខិតខំអាចមានឱកាសដូចគ្នា។
លោកយ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេង ហាន បានថ្លែងអោយដឹងថា ដោយសារ តែក្រុមហ៊ុនយើងមានសន្ទុៈ រីកចម្រើនជាមួយក្រុមការងារទើបយើងរមែងគិតគូដល់ការ តស៊ូរបស់ពួកគាត់ ជូនការដូ ដំណើរកម្សាន្ត។ យើងនឹងបន្តធ្វើនាឱកាសក្រោយៗទៀត ដល់ដំណើរចេញទៅបណ្តាប្រទេសផ្សេងៗទៀត។ យ៉ាងណាមិញ លោកមានការសប្បាយចិត្តដែលឃើញជីវភាពបុគ្គលិកនានា មានការប្រែប្រួល មានផ្ទះមាន ឡានសល់លុយសងបំណុលគេ ហើយមានប្រាក់ចំណូលលើសលុប ។ បើគិតពីមុនៗខ្លះជាកម្មករ រោងចក្រ ធ្វើការអោយគេតាមប្រទេសផ្សេងៗ តែពេលបានសិក្សាពីគោលការណ៏ច្បាស់លាស់របស់ យើងទើបពួកគាត់រើបម្រាស់បាននូវជីវភាពមួយល្អ។
គួរបញ្ជាក់ថា ក្រៅពីមានដីឡូត៏ពុះលក់ សេងហាន ក៏វិវត្តន៏លក់គម្រោងផ្ទះល្វែង ហើយលក់ជាផលិតផលសម្រស់ និងអាហារបំប៉នសុខភាពផងដែរ។