សុគន្ធ នីសា រំលេច​ឈុត​ដ៏ទាក់​ទាញ​ក្រោម​ទឹក​ដៃ«​ប្រសិទ្ធសិរី​សំអាងការ​ »

  • ក្នុងពេលដែល ការវិវត្តន៏ផ្នែកសំអាងការ កាន់តែមានភាពស្រស់ស្អាតពីមួយឆ្នាំទៅមួយឆ្នាំ គេក៏ចាប់អារម្មណ៏ឃើញថា មាន​ការ​បង្កើតឡើងជាបន្តបន្ទាប់ នូវស្នាដៃសំអាងការថ្មីៗ ប្រជែងការទាក់ទាញ។ យ៉ាងណាមិញ សំអាងការ«ប្រសិទ្ឋ សិរី សំអាងការ» ត្រូវបានគេដឹងថាប្រឡូក ការងារនេះ ថ្មោងថ្មី ។ ប៉ុន្តែអ្វីដែលធ្វើអោយគេភ្ញាក់ផ្អើល ការរចនា ចេញមកពោរពេញ​ដោយភាព​ស្រស់​សោភា ទាក់ទាញ រហូតមានការលាន់មាត់សរសើរ។


    បើពិនិត្យនៅលើផេករបស់ សំអាងការខាងលើ យើងឃើញថា ទម្រង់តុបតែងរបស់ភ្នួង ពិតជាមានការរៀន ដោយក្បួនគ្រូ​ច្បាស់​លាស់។ ព្រោះ បើយើងពិនិត្យមើលលើ ការតុបតែង គ្រប់ផ្នែក ដូចជាឈុតសម្លៀកបំពាក់ ការផាត់មុខ និងគ្រឿងរណ្តាប់ ឃើញ​ថា មានសភាពហ្មត់ចត់ ស្រគត់ស្រគុំ តែទាក់ទាញ មើលយូរគន់យូរទាក់ចិត្តតែម្តង។ តាមការអោយដឹង សំអាងប្រសិទ្ឋ សិរី ទើបតែហក់ប្រឡូក មួយរយៈខ្លីនេះ តែឆក់បាន ការទាក់ទងច្រើន ពីអតិថិជន។ ពិសេសគេ បានឃើញ ការតុបតែង រចនា ឈុតសម្លៀកបំពាក់ទៅលើតារាចម្រៀង សុគន្ឋ នីសា រិតតែធ្វើអោយ ភ្ញាក់ផ្អើល ហើយសួរនាំ រកអ្នកណាច្នៃ ដ៏ជំនាញនេះ។

    អ្នកនាង សុគន្ធ និសា គ្រងឈុតដែលមានឈ្មោះថា ឈុតត្នោតខ្មែរ ប្រសិទ្ធសិរី ដែលជាការច្នៃដោយសម្អាងការ ប្រសិទ្ធសិរី។ នេះជាឈុតដែលគេកម្រឃើញ ហើយក៏ជាឈុតដែលរំលេចពីគុណតម្លៃរបស់ដើមត្នោតខ្មែត ដែលរុក្ខជាតិ​ដ៏​មាន​ប្រយោជន៍​របស់​ដូនតាខ្មែរផងដែរ។ នេះពិតជាមិនធម្មតាទ្បើយ ទើបតែបង្កើតថ្មីតែ ប្រសិទ្ធសិរី សំអាង អាចទាញយកប្រជាប្រិយភាព នឹងភាពទាក់ទាញដោយគំនិតច្នៃប្រឌិតយ៉ាងច្បាស់លាស់។


    តាមការអោយដឹង ប្រសិទ្ឋ សិរីសំអាងការ មានតែឈ្មោះថា បង្កើតថ្មីមែន បើនិយាយពីបុគ្គលិកនៅក្នុងនោះ សុទ្ឋតែជាអ្នក​ជំនាញ ប្រកបដោយវិជ្ជាជីវៈ ឆ្អិនរៀងៗខ្លួន។ ដូចនេះហើយទើប ធ្វើអោយតារាល្បីៗមួយចំនួន ជាប់ចិត្តពេលបំពេញការងារ ហើយលើកសរសើរថាពិតជាមានស្នាដៃមិនធម្មតា។ បើសិនលោកអ្នកចាប់អារម្មណ៏ប្រសិទ្ធសិរី ប្រពៃក្នុងថ្ងៃមង្គលអាច​​មក អាស័យដ្ឋាន ផ្ទះលេខ ៤៥០ ផ្លូវ ៣១០ សង្កាត់ បឹងកេងកងទី៣ខណ្ឌចំការមន រាជធានីភ្នំពេញ 015 829 993 smart 061 829 993 cellcard 090 829 993 metfone។

     

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង