កំពង់ឆ្នាំង ៖នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោកជា សុខរិទ្ធិ អភិបាលរង ខេត្តកំពឆ្នាំង បានដឹកនាំកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យ និងដោះស្រាយការឈូសឆាយដីមាត់អូរនៅក្នុងឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានលោកលោកស្រី ជាប្រធាន ឬតំណាងអង្គភាពពាក់ព័ន្ធមន្ត្រីអាជ្ញាធរ ស្រុក ឃុំ និងសមត្ថកិច្ចផង
ដែរ ។

នៅក្នុងកិច្ចប្រជុំនោះ លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានណែនាំដល់មន្ត្រីអាជ្ញាធរ មន្ត្រីជំនាញ និងសមត្ថកិច្ច ដែលពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា ចំពោះសកម្មភាពឈូសឆាយដីព្រៃ ការចាក់លប់ និងធ្វើរបងរំលោភលើដីចំណីផ្លូវ ស្ទឹង អូរ និងការជីកយកអាចម៍ដីលក់ជាដើម ៕
អត្ថបទ ហឹង ចូច ,រូបថត មុំ សាម៉ីល















