ដោយសារតែគម្រោងនេះក្ដោបក្ដាប់លើផ្ទៃដីជាប់មាត់ទន្លេធំជាងគេ ហើយនៅក្នុងគម្រោងទាំងមូលក៏មានការប្រកាសថាមានហេដ្ឋារចនាសម្ព័ន្ធស្ទើរតែដូចទីក្រុងធំមួយ។ នេះគឺជាគម្រោងខុនដូដ៏ធំ ដែលបានឈរជើង នៅលើអតីតបន្ទាយទាហានជើងទឹកចាស់ ក្នុងទំហំផ្ទៃដី2.5 ហិចតា។


គម្រោង Morgan Enmaison គឺមានចំណុចសំខាន់9រួមបញ្ចូលតែ១ ដោយក្នុងគម្រោងមួយនេះ ក៏មានកន្លែងចុះចតឧទ្ទម្ភាគចក្រ និងគម្រោងផ្សេងទៀតផងដែរដូចជា គម្រោងកំពង់ផែផ្ទាល់ខ្លួនប្រវែង200ម៉ែត្រលើដងទន្លេរមេគង្គមានសួនច្បារធំទូលាយដល់ទៅ10000មែត្រការេ សំរាប់កូនក្មេងរត់លេង និងមនុស្សចាស់ដើរកម្សាន្ត រឺ ហាត់ប្រាណ 10000 ម៉ែត្រការេនៅផ្នែកខាងក្រោម មានផ្សារទំនើប, មន្ទីពេទ្យ សាលារៀន ធនាគារ , រោងកុន …( លក្ខណៈដូចផ្សារ Aeon២) មានអាងហែលទឹកចំនួន2 នៅជាន់ទី5នៃអគាទី3។
មានអាងហែលទឹកលក្ខណៈលើលំហអាកាសនៅជាន់ទី 69។ សំរាប់អគារទី3មានបែងចែកជា office ការងារ មានសណ្ឋាគារលំដាប់ផ្កាយ5 នៅជាន់ទី70 និងមានSky bar។ គម្រោងនេះក៏មានរួមបញ្ចូលលក្ខណៈធម្មជាតិរហូតដល់ទៅ 39%។ នៅលើតំបូលអាគារទី 1 ទី2 ទី5 និងទី6 ដោយមិនប្រើលេខ៤ គឺជាប្រភេទ Penthouse គឺជាប្រភេទផ្ទះលក្ខណៈឯកជន នៅលើតំបូលនៃអគារ។ សាលារៀនអន្តរជាតិធំមួយក៏ត្រូវបានសាងសងក្នុងគម្រោងនេះផងដែរ ទើបអ្នកណាៗក៏មើលឃើញថា អ្នករស់នៅក្នុងអាគារនៃគម្រោងខុនដូនេះ ក្រៅពីរស់នៅផាសុកភាព ក៏មានផ្នែកផ្សេងៗនៅក្នុងនោះផងដែរ ជាពិសេសផ្សារ សាលារៀន និងចំណតរថយន្តដល់ទៅ២ជាន់ និងបរិវេណខាងក្រៅ។

លោក ព្រាប សុវត្ថិ ក៏ត្រូវគេឃើញចូលរួមក្នុងការគាំទ្រពីគម្រោងខុនដូដ៏ធំមួយនេះផងដែរ ដោយលោកបានទងប្រកាសថាសប្បាយចិត្ត ដែលក្នុងគម្រោងទាំងមូលមានអាគារពាណិជ្ជកម្ម , ការិយាល័យ ,សណ្ឋាគារ ,ក្លិបហាត់ប្រាណស្ទីមសូណា, អាងហែលទឹកលើអាកាស, ស្កាយបារ, ភោជនីយដ្ឋាន, ចំណតឧទ្ធម្ភាចក្រ ,ចំណតឡានធំទូលាយ, ផ្លូវដើរហាត់ប្រាណនិងកំសាន្ត, ផ្សារទំនើបដ៏ធំ, រោងកុន កំពង់ផែដ៏ស្រស់ស្អាត ,សាលាររៀន ,មន្ទីពេទ្យ ,ធនាគារ, និងសន្តិសុខការពារ24h អាចមើលឃើញទេសភាពទន្លេគ្រប់ជ្រុង។ ទំនាក់ទំនងសួរព័ត៌មាន calling 060966668/023 928 666។
