កម្មវិធី”សាមគ្គីប្រាក់លាន” ស្វែងយល់ពីការថតរូប និងស្វែងរកផលល្អបន្តទៀត

  • កាលពីថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ មានបើកកម្មវិធី”សាមគ្គីប្រាក់លាន”ធំមួយ ដែលមានអ្នកចូលរួមរហូតដល់៣៦០នាក់។ នេះ​ជា​កម្មវិធីចែករំលែកចំណេះដឹង ជាពិសេស​ បទពិសោធន៍ជោគជ័យ និងជំនាញថតរូបអោយទាក់ទាញធំមួយ ដែល​អ្នក​ចូល​រួម​ក៏​សុទ្ធ​សឹង​តែ​ជា​អ្នក​ជោគជ័យក្នុងមុខ​អនឡាញ ជាអ្នកតំណាងឆ្នើមៗ។

    លោក ឆាយ ភិរម្យ CEO ក្រុមហ៊ុន PKA Cosmictic និងជាអ្នករៀបចំកម្មវិធី បានថ្លែងបញ្ជាក់ថា នេះជាការជួបជុំទ្រង់់ទ្រាយធំលើកទី១ ដែល​ក្រុម​ហ៊ុន​របស់លោកបានរៀបចំឡើង បន្ទាប់ពីលោក និងភរិយាជាជនជាតិថៃ បណ្ដាក់ទុនបើកជំនួញលើមុខជំនួញនេះ ប្រមាណជិត២ឆ្នាំ។ ហេតុ​ផល​​ដែលលោករៀបចំកម្មវិធីនេះ គឺដើម្បីផ្ដល់ឱកាសអោយតំណាងចែកចាយរបស់ក្រុមហ៊ុនចំនួន៣៦០នាក់ ដែលសុទ្ធតែជាអ្នកតំណាងឆ្នើមៗ បានជួបគ្នា បានស្គាល់គ្នា បានចែករំលែកបទពិសោធន៍ជោគជ័យគ្នា និងសំខាន់បំផុតគឺ ប្រមូល​ផ្ដុំពួក​គាត់​អោយ​មក​ទទួល​ការ​ណ្ដុះ​បណ្ដាល​ដល់​​ផ្នែកថតសែលហ្វី និង ថតផលិតផល ដើម្បីអោយការបង្ហោះលក់ កាន់តែមានភាពទាក់ទាញ។

    ក្នុងនោះក៏បង្រៀនពីបច្ចេកទេសសរសេរបង្ហោះ និងពីតិកនិកក្នុងការពន្យល់អតិថិជនផងដែរ ហើយដោយសារតែមុខជំនួញដែលបានកើតឡើង គឺផ្ដើមពីកម្លាំងសាមគ្គីរបស់តំណាងចែកចាយទាំងអស់ ទើបលោកសម្រេចដាក់ឈ្មោះកម្មវិធីដែលបានធ្វើឡើងថា កម្មវិធី”សាមគ្គីប្រាក់លាន”។ យ៉ាងណាមិញក្រុមហ៊ុនធ្លាប់បានធ្វើកម្មវិធីជួបជុំជាមួយអ្នកតំណាងរបស់ខ្លួនជាហូរហែរមកហើយ ដោយមានទាំងការផ្ដល់រង្វាន់លើកទឹកចិត្ត និង​​​ដំណើរកម្សាន្តនៅក្រៅប្រទេសផង។ មកទល់ពេលនេះ ក្រុមហ៊ុនមានតំណាងចែកចាយនៅទូរទាំងប្រទេសប្រមាណជាង២០០០នាក់ អញ្ចឹង​ហើយ​ទើបក្រុមហ៊ុននឹងមានគម្រោងបើកវគ្គបណ្ដុះបណ្ដាលបែបនេះលើកក្រោយធំជាងនេះ បន្ទាប់ពីបញ្ចប់កម្មវិធី”សាមគ្គីប្រាក់លាន”ជោគ​ជ័យ​៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង