ក្លោងទ្វារវត្តពុទ្ឋិសីមារាម ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដែលកសាងដោយក្រុមហ៊ុន Rouy Infinity Co.,LTD. ត្រៀមដាក់សម្ពោធជាផ្លូវការនៅពេលស្ថានភាពជំងឺឆ្លងកូវីដ១៩ស្ងប់ស្ងាត់ទៅវិញ។ នេះបើតាមការសរសេរបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសបុក មែ រួយ ដែលម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង Rouy Infinity Co.,ltd ។
យោងតាមការបង្ហោះនៅលើ ផេកផ្លូវការរបស់ មែ រួយ បានសរសេរ រៀបរាប់អោយដឹងអំពីការកសាងក្លោងទ្វាវត្តពុទ្ឋិសីមារាម ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដោយសំណេរ បង្ហាញថា « ក្លោងទ្វាវត្តដែលកសាងដោយក្រុមហ៊ុន Rouy Infinity Co.,LTD. អស់ទឹកប្រាក់ចំនួន 27500$ បូកនឹងលុយជិត2000$បន្ថែមមួយចំនួនទៀតទិញដីជូនវត្ត បានកសាងរួចរាល់ជាស្ថាពរហើយ រងចាំវិរុសកូរ៉ូណាចប់ នឹងធ្វើការសម្ពោធរួមគ្នា។ ម៉ែរួយសូមអនុមោទនាបុណ្យជូនដល់គ្រប់ៗគ្នា!សាធុ សាធុ ទទួលកុសល់ផល់បុណ្យស្មើរៗគ្នា Love you all MaerouyQueenofUnivers RouyInfinity
#KrurouyMaerouy»។
គួររំលឹកដែរថា អ្នកគ្រូ រួយជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង Rouy Infinity Co.,ltd ដែលមានរហ័សនាមថា មែរួយ MaeRouy បានផ្លាស់ប្តូរជិវិតយ៉ាងឆាប់រហ័សរយះពេលត្រឹមតែមួយឆ្នាំ អាចកសាងជិវិតថ្មីបានដោយមិនគួរអោយជឿ។ មកទល់ពេលនេះមែរួយ មានក្រុមហ៊ុនមួយដ៏ល្បីល្បាញ មានលុយ ឡាន វីឡាដ៏ស្គឹមស្កៃ មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ មានអ្នកគាំទ្រនិងហ្វេនស្រលាញ់មែរួយរាប់សែននាក់។ មែរួយមានឈ្មោះល្បីយ៉ាងខ្លាំងទៅលេីការបង្រៀនច្បាប់ស្រូបទាញ ពង្រឹងផ្លូវចិត្តមនុស្ស លុបបំបាត់ភាពបាក់ទឹកចិត្ត ជួយអោយមនុស្សរឹងមាំ ក្លាហានជំនះរាល់ឧបសគ្គ ដែលកេីតឡេីងចំពោះមុខ អោយឈានទៅរកគោលដ៏ធំបំផុតរបស់ខ្លួន ។
មែ រួយ ជាមនុស្សដំបូងគេដែលជាអ្នកហ៊ានចែករំលែកច្បាប់ស្រូបទាញដំបូងគេនៅក្នុងប្រទេសកម្ពុជា អាចនិយាយអ្នកគ្រូមានភាពក្លាហាននិងតាំងចិត្តខ្ពស់ ទោះបីគេជេរថាឡប់ថាឆ្កួតក៏អ្នកគ្រូនៅបន្តបង្រៀនចំលែកច្បាប់ស្រូបទាញ ខណ្ណះដែលអ្នកយល់ច្បាប់ស្រូបទាញផ្សេងៗមិនហ៊ានចេញចែករំលែក។