អ្នកសារព័ត៌មានជាង១០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង ចូលរួមអបអរសាទរខួបលើកទី៣៣ នៃទិវាសេរីភាពសារព័ត៌មាមន ពិភពលោក

  • កំពង់ឆ្នាំង ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានប្រារព្វពិធីអបអរសាទរខួបលើកទី៣៣ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ « ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព » នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២២៦ ។

    ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីលោក ឈាង វណ្ណះ ប្រធានមន្ទីរព័ត៌មានខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានជាង១០០នាក់ ។

    ទិវាសេរីភាពសារព័ត៌មានពិភពលោក ត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣ ខែឧសភា ដើម្បីរំលឹក និងលើកកម្ពស់សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន របស់ប្រជាពលរដ្ឋ លើកទឹកចិត្តឲ្យរដ្ឋាភិបាល ស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានគោរព និងការពារឯករាជភាព នៃសារព័ត៌មាន ផ្តល់ព័ត៌មានពិតត្រឹមត្រូវ និងទាន់ពេលវេលា ។លើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវ: និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជម្រុញសន្តិភាព ប្រជាធិបតេយ្យ និងការអភិឌ្ឍប្រកបដោយចីរភាព ៕

    ទិវានេះក៏ជាការគោរព និងរំលឹកដល់អ្នកសារព័ត៌មាន ដែលបានប្រឈមនឹងគ្រោះថ្នាក់ ឬបាត់បង់ជីវិតក្នុងការបំពេញភារកិច្ចវិជ្ជាជីវ:របស់ខ្លួន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង