ចោរ​គាស់​ទ្វារ​កុដិ​ចូល​លួច​លុយ​ព្រះ​សង្ឃ​នៅ​វត្ត​យាយ​ទេព​ ក្នុង​សង្កាត់​ផ្សារ​ឆ្នាំង​ លួច​លុយ​អស់​ជិត​មួយ​ម៉ឺន​ដុ​ល្លា​

  • កំពង់ឆ្នាំង ៖ ចោរបានគាស់សោរទ្វារកុដិ ចូលលួចលុយព្រះសង្ឃ នៅវត្តទេពធីតារ៉ាម(វត្តយាយទេព)ស្តិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង អស់ជិតមួយម៉ឺនដូល្លា ។ ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើល នៅព្រលប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ។

    ប្រភពនៅកន្លែងកើតហេតុ ចោរអាចចូលធ្វើសកម្មភាពនៅចន្លោះពីម៉ោង៥ទៅម៉ោង៦ល្ងាច ក្នុងខណៈពេលដែលព្រះសង្ឃចេញ ទៅសូត្រធម៌ បុណ្យសពនៅក្នុងសាលាឆាន់ ។

    ប្រភពពីព្រះសង្ឃនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅក្នុងហេតុការណ៍ព្រះសង្ឃបាត់លុយដូល្លាចំនួន ៩ ០០០ ដូល្លានិងលុយខ្មែរចំនួន ២ ៩០០ ០០០រៀល ៕ និវឌ្ឍន៌

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង