ប្រជា​ពលរដ្ឋ​ជាង​១ម៉ឺននាក់​ បាន​មក​មើល​ការ​ ប្រគុំ​តន្ត្រី ​និង​ប្រណាំង​ទូក​ដែល​រៀបចំ​ដោយ​រដ្ឋ​បាល​ស្រុក​កំពង់​លែង​

  • កំពង់ឆ្នាំង ៖ប្រជាពលរដ្ឋជាង១ម៉ឺននាក់ បានមកមើលការប្រគុំតន្រ្តី និងប្រណាំងទូក ដែលរៀបចំដោយ រដ្ឋបាលស្រុកកំពង់លែង។ ការប្រណាំងទូកនេះធ្វើឡើងនារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត កំពង់ឆ្នាំង ។

     

    លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានឲ្យដឹងថា ការប្រណាំងទូកនេះ រៀបចំធ្វើឡើង ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ។

     

    ក្នុងគោលបំណងចូលរួមថែរក្សាទំនៀមទម្លាប់ វប្បធម៌ប្រពៃណីជាតិ ដែលមានតាំងពីយូរលង់ណាស់មកហើយ សំដៅធ្វើឲ្យកូនចៅជំនាន់ក្រោយបានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែលដូនតារបស់យើងបានបន្សល់ទុកឲ្យ និងថែរក្សាបានគង់វង្សទៀតផង ។

    ឯកឧត្តម ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង បានថ្លែងថា អត្ថន័យសំខាន់នៃពិធីប្រណាំងទូកនៅថ្ងៃនេះ មិនមែនជាការចង់ឈ្នះចង់ចាញ់ យករង្វាន់អ្វីនោះទេ តែជាការចូលរួមថែរក្សាវប្បធម៌ប្រពៃណីជាតិ ដ៏ល្អផូរផង់របស់យើងឲ្យបានគង់វង្ស ។

    ឯកឧត្តម ក៏បានផ្តាំផ្ញើដល់កីឡាករ កីឡាការនី ដែលត្រៀមទៅចូលរួមប្រណាំងនៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទក នាពេលខាងមុខនេះ ត្រូវខិតខំធ្វើការហ្វឹកហាត់បន្ថែមទៀត និងត្រូវថែទាំសុខភាពឲ្យបានល្អ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង