កងទ័ពជើងគោកនៃសាធារណរដ្ឋឥណ្ឌា ចំនួន ១២០នាក់ បានមកដល់កម្ពុជា នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចូលរួមសមយុទ្ធទ្វេភាគី “CINBAX-II” ជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធា និងភាពជាដៃគូរវាងប្រទេសទាំងពីរ។

សមយុទ្ធនេះនឹងប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ “រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ” ដែលនឹងមានទាំងលំហាត់ទីបញ្ជាការ និងលំហាត់លើទីលាន ក្នុងគោលបំណងពង្រឹងសសមត្ថភាពប្រតិបត្តិការរួមគ្នា។

គួរបញ្ជាក់ថា នេះគឺជាសមយុទ្ធលើកទី២ រវាងកងទ័ពទាំងពីរ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំឡើងនៅសាធារណរដ្ឋឥណ្ឌា ក្នុងឆ្នាំ២០២៤។
រូបភាព៖ កងទ័ពជើងគោកកម្ពុជា











