រថយន្តមួយគ្រឿងធ្លាយប្រេងតាមប្រអប់ លេខឆាបឆេះនៅសល់តែគ្រោងឆ្អឹង

  • រថយន្តដឹកម្រេចមួយគ្រឿងត្រូវភ្លើងឆាបឆេះសល់តែគ្រោងឆ្អឹង ប៉ុន្តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

    ហេតុការណ៍ឆេះរថយន្តនេះបានកើតឡើងនៅវេលាម៉ោង ១២និង៣៨ នាទី ថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចភ្នំបាយឆៅ តាមផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

    ប្រភពបានឱ្យដឹងថា អ្នកបើកបរឈ្មោះ ថុល ថា ភេទប្រុស ជនជាតិខ្មែរ មុខរបរសុីស្នូលបើកបររថយន្តឱ្យឈ្មោះម៉ន ស្រី ជាម្ចាស់។

    ចំពោះមូលហេតុគឺមកពីការធ្លាយប្រេងតាមប្រអប់លេខធ្វើឱ្យឆ្លងចរន្តភ្លើងទើបបណ្តាលឱ្យមានការឆាបឆេះតែម្តង តែពុំមាន គ្រោះថ្នាក់ ដល់មនុស្សឡើយ។

    កម្លាំងអន្តរាគមន៍របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យបានជួយអន្តរាគមន៍ ដោយបានប្រើប្រាសរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់អស់មួយសុីទែនទើបរលត់ទាំងស្រុង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង