ការប្រកួតកីឡាប្រដាល់របស់ ទូរទស្សន៍ប៉ុស្តី៍លេខ៥ បានមកដល់សារជាថ្មីទៀតហើយ ដើម្បីសម្ញែងវិជ្ជាគុនដាក់គ្នា។ នេះជាកម្មវិធី ប្រកួតក្នុងប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម រកជើងឯករដូវកាលទី៧។ គូប្រកួតបើកឆាក វៃយកពានចេញមក វាយគ្នាមិនសម្ចៃដៃឡើយ រហូតធ្វើអោយមានការហ៊ោពេញសង្វៀន ប្រកួតតែម្តង។
នេះជាកម្មវិធីប្រកួតប្រដាល់ កំពូលជើងឯក TV5 BOXING KNOCK OUT SERIES (K-Cement) រៀបចំធ្វើឡើងកាលពីល្ងាចថ្ងៃទី១៨ មករា ឆ្នាំ២០២០ លើរេញប្រដាល់ ប៉ុស្តី៍លេខ៥។ នេះជាសប្តាហ៍ទី៦ ប្រកួតជម្រុះជុំទី១ ។ ៥អាទិត្យកន្លងទៅរកបានជើងខ្លាំង៨រូប ហើយដើម្បីតតាំងយកភាពលេចធ្លោបន្តទៀត។ គូប្រកួត ពានបង្គោលក្រហម ផាន រៈ មកពីក្លិប ជ្រៃសែនជ័យ ខេត្តកំពង់ស្ពឺ ប៉ះបង្គោលខៀវ សោម វិច្ឆ័យ ក្លិបវិបុល ដារិទ្ឋ ខណ្ឌពោសែនជ័យ។
ចូលការវាយពីទឹកទី១មក កីឡាករ ទាំង២បានប្រតាយ ប្រតប់គ្នាពេញរេញ ភ្លាមៗតែម្តងធ្វើ អោយកម្មវិធីរិតតែក្តៅឡើងៗ។ ជាពិសេសស្នៀត វាយមកម្តងៗធ្វើអោយ ម្ខាងៗ បុកពោះមិនតិចនោះទេ។ វិច្ឆ័យធ្វើអោយដៃគូម្ខាងទៀតស្ពឹក មុខមិនតិចនោះទេនៅពេលកាច់ បំបាក់ជើងថ្មីមិនបានភ្លាមៗ។ ទោះយ៉ាងណា ដោយសារ ផាន រៈ គេវាយចាស់ សម្បូរតិចនិចប្រកួត ក៏បាន ចាញ់ដោយពិន្ទុៈ យ៉ាងប្រផិតប្រផើយ។ បានកាន់ជុំទី២ សោម វិច្ឆ័យ ត្រូវបង្វឹកហាត់ របៀបចេញក្បាច់ប្រដាល់ អោយល្អទៀត ព្រោះជើងខ្លាំងៗប៉ះគ្នា កាន់តែល្អមើលហើយ។