ប្រដាល់​សប្តាហ៍​ជម្រុះ​រក​ជើង​ខ្លាំង​កាន់​តែ​មើល​ឃើញ​អ្នក​​លេច​ធ្លោ​

  • អស់ជាច្រើនសប្តាហ៍ មកហើយដែលការប្រកួតជម្រុះជ្រើសរើសជើងឯក ប្រភេទទម្ងន់៦៣,៥ គីឡូក្រាម រដូលកាលទី៧ នា​សង្វៀន​ប៉ុស្តី៍លេខ៥។ ក្តីស្រមៃរបស់កីឡាករ ជុំទី២ដែលឈានចូលម្នាក់ៗខំហ្វឹកហាត់ ដើម្បីប្រឹង​ដណ្តើម​ជ័យ​នា​ពេល​ខាង​មុខ​​។ សប្តាហ៍នេះ ជាសប្តាហ៍ទី១១ កាន់តែបំផុសអោយឃើញបណ្តើរៗហើយសម្រាប់អ្នកណា មានទេពកោសល្យជាងគេ។ បែប​នេះ​ហើយធ្វើអោយអ្នកមកទស្សនា កាន់តែមកតាមដានចង់ ដឹងថាអ្នកណាជាខ្លាខ្លាំង។


    កម្មវិធីធ្វើឡើង កាលពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២០ ប្រដាល់កំពូលជើងឯក TV5 BOXING KNOCK OUT SERIES(K-Cement)។ សម្រាប់បង្គោលក្រហម សំ អាន មកពីក្លិបកងពលតូចទ័ព ពិសេសឆត្រយោង៩១១ មកបំពេញជំនួសកីឡាករ សារឿន ច័ន្ទ ដែលមានជំងឺ ហើយចាញ់ជុំទី២នេះ ស្វ័យប្រវត្តិ។ សំ អាន ប្រកួតជាមួយបង្គោលខៀវ រឿម វណ្ណៈ មកពី​ក្លិប​អប់​រំ​កាយ​កីឡា​ស្រុក​​​អន្លង់វែងខេត្ត ឧត្តរមានជ័យ។ រឿម វណ្ណៈ ត្រូវបានឡើង ទៅជុំទី៣ ដោយស្វ័យប្រវត្តិ ។ ប៉ុន្តែមិនស្រណុកកាយ ពេក​ទេ​ត្រូវ ​មកបំពេញយុទ្ឋគុនអោយអ្នកគាំទ្រ បានឃើញថាខ្លាំងបែបណា។ អ្វីដែលពិសេស ត្រូវឆ្លងកាត់សំ អាន សិន​មុន​ឈរ​ជើង​បន្តទៀត។

    ឆ្លងកាត់ការប្រកួត៣ទឹក រឿម វណ្ណៈឈ្នះសិស្សប្អូន សំ អានប្រផិតប្រផើយ រហូតធ្វើអោយរឿម វណ្ណៈ និយាយថា សំ អាន នៅ​ក្មេង​មានកម្លាំង ទើបសន្ឋាប់មកលោកខ្លាំង។ ម្ល៉ោះហើយធ្វើអោយលោក ទប់មិនចង់ទាន់ដង្ហើមដកមិនដល់គ្នា។ បើនិយាយ​បច្ចេក​ទេសវាយគឺ មិនលើសគ្នាឡើយ។ យ៉ាងណាជ័យជំនះលើកនេះ កាន់តែបុកពោះ ព្រោះជុំទី៣រិតតែប្រឈម បើមិន​ប្រយ័ត្ន​ទេ​ អាចរបូតតំណែង។

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង