ប្រិយមិត្តមួយចំនួន ប្រហែលជា អាចស្គាល់ពី សកម្មភាពបង្ហាញជាច្រើន របស់ លោកឧកញ៉ា គាង សេង និងលោកជំទាវ ទុយ សុីមន ដែល បានឆ្លៀតពេលពីការងារ ចុះជួយការងារផ្នែកមនុស្សធម៌។ នេះជាការបង្ហាញអោយឃើញ ពីការរួបរួមជួយគ្នា ដោយទឹកចិត្ត ក្រោមដំបូលសន្តិភាព។
ជាច្រើនញឹកញាប់មកហើយ ដែលលោកឧកញ៉ា និងភរិយា បង្កើតកម្មវិធីបែបមនុស្សធម៌ ជួយដល់កុមារកំព្រា ចាស់ជរា ទីវត្តអារាម និងមណ្ឌលសុខភាព។ ជាក់ស្តែងកន្លងទៅថ្មីៗនេះ លោកទាំង២បានជួយជាសម្ភារៈសិក្សាមួយចំនួន សារជាថ្មីទៀតដល់សិស្សមណ្ឌល នៅស្រុកកណ្តាលស្ទឹង មានថវិការមួយផ្នែក ធ្វើអោយលោកគ្រូអ្នកគ្រូ ប្អូនៗនៅទីនោះស្រឡាញ់គោរពជាខ្លាំង។ លោកឧកញ៉ា ក៌បានផ្តាំដល់ប្អូន ៗដែលចង់រៀនជំនាញ អ្វីលោកពេញចិត្តផ្តល់ជូនដើម្បីដោះស្រាយជីវិត ប្រសើរ ធ្វើបែបណាបើកផ្លូវល្អៗជៀសឆ្ងាយពីគ្រឿងញៀន។ ក្រៅពីនេះ ស្ថិតក្នុងបរិយាកាស ប្រយុទ្ឋប្រឆាំងមេរោគកូវីដ១៩ លោកឧកញ៉ានិងភរិយា ក៏បានជួយជា សម្ភារៈការពារ ផ្នែកអនាម័យដល់ ស្រុកភូមិនានាផងដែរ។
ថ្មីៗនេះទៀតសោតក៏បាន ជួយមណ្ឌលសុខភាពបូរ នាស្រុកភ្នំព្រឹក បាត់ដំបង ចែកជាម៉ាស់ អាល់កុល សាងសង់ជាសាលារៀន នឹងព្រះវិហារ ព្រមទាំងកិច្ចការជាច្រើនទៀតផ្នែកសម្បុរសធម៌។ នេះជាការស្រឡាញ់ពេញចិត្ត ដើម្បីខ្មែរតែមួយ ត្រូវរួមសុខទុក្ខគ្នា ទោះដល់ទីណាកន្លែងណា ។ មានតែខ្មែរទេដែលអាចជួយគ្នា អោយបរទេសមើលឃើញ។ កាយវិការប្រកបដោយករុណា នេះហើយទើបទទួលបានការកោតសរសើរពីសំណាក់ មហាជន គ្រប់ទិសទី ៕