ពុយ វណ្ណៈ យកឈ្នះគូប្រកួតត្រឹមទឹកទី២ ឆ្ពោះទៅកាន់វគ្គបន្ទាប់

កម្មវិធីប្រដាល់នាសង្វៀនប៉ុស្តី៍លេខ៥ បាននិងកំពុងទទួលការពេញចិត្តពីសំណាក់ ទស្សនិកជនជាបន្តទៀតហើយ ដោយសារ​តែការ​ប្រកួត​កាន់​តែ​ចម្រាញ់ បានជើងខ្លាំងជាបន្តបន្ទាប់ មកវាយគ្នានាវគ្គថ្មីៗទៀត។ សម្រាប់សប្តាហ៍ថ្មីនេះ គូប្រយុទ្ឋដណ្តើមពានរង្វាន់ នៅតែបង្ហាញ​ស្នៀតគុន​ធ្វើបាន​ល្អ បំផុតសម្រាប់ដណ្តើមជ័យជំនះ ឆ្ពោះទៅកាន់វគ្គបន្ទាប់។ អុីចឹងហើយ អ្នកមកទស្សនារំពៃតាមដានយ៉ាង ជក់ចិត្ត ចង់ដឹង​អ្នកណា​ទៀតជើង​ខ្លាំង បានឡើងជុំបន្ត។

ការប្រកួតនេះ បានៀបចំឡើងកាលពីព្រលប់ថងៃទី១ កុម្ភៈ ឆ្នាំ២០២០ ដែលជាព្រឹត្តិការណ៏ប្រកួតប្រដាល់ជើងឯក TV5 KNOCK SERIS By K-​Cement រដូលកាលទី៧ អាទិត្យទី៨ ដែលជាជុំចុងក្រោយវគ្គទី១ ហើយអ្នកប្រដាល់១៨រូបឡើងវគ្គ២ដើម្បីប្រកួតចាញ់ឈ្នះទៀត។ គូដណ្តើម​ពាន កីឡាករលីន សុខឈុន មកពីក្លិបបុរីរាជសីហ៍មានរិទ្ឋ ប៉ះសិស្សច្បង ពុយ វណ្ណៈ មកពីក្លិប ឃ្លាំងមឿងកីឡាមកពីខេត្តពោធិសាត់។ មើល​ទៅ​លើមាឌ មាំរបស់កីឡាករទាំង២នេះគឺប្រហែលគ្នា ដោយមិនដឹងថាអ្នកណាខ្លាំងជាង។ មួយខ្លាចាស់ មួយខ្លាពេញ​កម្លាំង​មើល​មិនដឹង​ឡើយ លើកលែងដាល់រៀងៗខ្លួន។


បើកឆាកប្រកួតទឹកទី១ វណ្ណៈដែលថ្នឹកការឡើងរេញ ស្រាប់តែវាយចូលគោលដៅ សន្ឋាប់ជាងសុខឈុន ។ ពួកគេតតតាំងយ៉ាងខ្លាំង តែ​គេ​ឃើញ​​​រៀម​ច្បងផ្តួលច្រើនជា ធ្វើអោយសិស្សប្អូនស្លន់ស្លោនឹកអត់ដល់ថារៀមច្បង ពូកែលាក់ស្នៀតបែបនេះ។ ដល់ទឹកទី២វណ្ណៈ បន្តអុក​ចំពោះ​សុខឈុន បង្កបាត់ជំហរ ឈលែងនឹងធ្វើអោយ អាជ្ញាកណ្តាលរាប់នៅទឹកទី២ ហើយស្ថានការទប់កម្លាំងមិនក៏បញ្ចប់ លែងអោយប្រកួត។ នៅទី​បំផុត​​សិស្សច្បងបានឈ្នះ ហើយត្រៀមក្បាច់ល្អៗទៀតដើម្បីពុះពារវគ្គទី២ដែលសុទ្ឋជើងល្អៗមកប៉ែងគ្នា។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង