កាលពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២០ ក្រុមការងាររបស់ក្រុមហ៊ុនសេងហាន ដែលជាក្រុមការងារបុរី និង គម្រោងដីឡូតិ៍ បានដឹកនាំក្រុមការងារជាច្រើននាំយកអំណោយទៅចែកជូនដល់គ្រួសារអ្នកខ្វះខាតចំនួន៥៥គ្រួសារនៅខេត្តត្បូងឃ្មុំ។ ក្នុងនោះសិស្សៗជាមេភូមិ និង លោកគ្រូអ្នកគ្រូ ដែលបានចូលរួម សរុប៥៧០នាក់ ក៏ទទួលបាននូវថវិកាជំនួយផងដែរ។
យោងតាមការបង្ហោះរបស់ផេកក្រុមហ៊ុនសេងហាន និងក្រុមការងារបានសរសេរថា[………កុមារា-កុមារីជាទំពាំងស្នងឬស្សី….]ចែកជូនសម្ភារៈសិក្សាមាន សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប បន្ទាត់ ដល់សិស្សានុសិស្ស កុមារា កុមារី ពីថ្នាក់មតេយ្យ ដល់ថ្នាក់ទី៦ មានចំនួន៥៧០នាក់ និង លោកគ្រូ អ្នកគ្រូ នាយកសាលា ១៥នាក់ នៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ!.. ការ ជួយជ្រោងជ្រែង កុមារា កុមារីអោយមានការរៀនសូត្រគឺជាការជួយរៀបចំប្រទេសជាតិឱ្យមានការភិវឌ្ឍន៍និងការរីកចំរើន! …..យកចិត្តទុកដាក់លើការរៀនសូត្រនិងការអប់រំឈ្មោះថា ការខ្វល់ខ្វាយពីប្រទេសជាតិ!………..]។
តាមការបញ្ជាក់បន្ថែម មេភូមិ លោកគ្រូអ្នកគ្រូ និងសិស្សសរុប៥៧០នាក់់ ទទួលបានសៀវភៅប៊ិច សម្ភារៈសិក្សា និងថវិកាឧបត្ថម្ភជាថវិកា ខណៈដែលគ្រួសារចំនួន៥៥គ្រួសារទទួលបានអង្ករ១បេទម្ងន់៥០គីឡូ មីមួយកេស និងទឹកប្រាក់មួយចំនួន នៅក្នុងមួយគ្រួសារៗ។ នេះជាសកម្មភាពសប្បុរសធម៌ដែលបានធ្វើឡើងច្រើនដងហើយនៅខេត្តត្បូងឃ្មុំ ដោយនៅតាមបណ្ដាសហគមន៍ជាច្រើនកន្លែងផ្សេងទៀត ក៏លោក យ៉ន សេងហាន ជាម្ចាស់មូលនិធិ ឧស្សាហ៍ដឹកនាំក្រុមការងារបែបនេះចុះធ្វើបែបនេះ៕