តារាហ្វេសប៊ុកដែលល្បីឈ្មោះដែលអ្នកគាំទ្រនិយមហៅថា យាយសួយ បានសម្រាលកូនស្រីដ៏ស្រស់ស្អាតនៅ មន្ទីរពហុព្យាបាលនិងសម្ភពអរៀនដា ដោយសុខសុវត្ថិភាព។អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាពិសេសសុភាពនារីដែលតែងតែនិយមទិញទំនិញតាមអនឡាញពិតជាបានស្គាល់ច្បាស់ហើយថាយាយសួយ ដែលជាអ្នកលក់ផលិតផលអនឡាញម្នាក់ពូកែនិយាយកំប្លុកកំប្លែងអោយបងប្អូនអស់សំណើច។ យ៉ាងណាមិញក្រោយពីការរៀបអាពាណ៍ពិពាហ៍អស់រយះពេលជាងមួយឆ្នាំកន្លងមកនេះយាយសួយក៏ទទួលបានកូនស្រីដ៏ស្រស់ស្អាតម្នាក់ជាចំណងដៃ។

នៅថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០២០ យាយសួយបានសម្រាលកូនស្រីម្នាក់ ដោយសុវត្ថិភាពទាំងម្តាយនិងទារក ដែលកូនស្រីបានដាក់ឈ្មោះក្រៅថា ពីន ពីន មុខឡើងខ្យូត គួរអោយស្រលាញ់និងជាចំនងដៃអាពាហ៏ពិពាហ៏ របស់យាយសួយ និងស្វាមី។
យាយសួយក៏បានបង្ហាញនូវសេចក្តីសប្បាយរីករាយព្រមទាំងបានថ្លែងអំណរគុណយ៉ាងក្រៃលែង ដល់មន្ទីរពហុព្យាបាលនិងសម្ភពអរៀនដា ដែលជាមន្ទីរពេទ្យ ដ៏ល្បីល្បាញខាងផ្នែកសម្ភព រោគស្រ្តី និងបញ្ហាលំបាកមានកូន ដែលមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំម្តាយនិងទារកកន្លងមក។





