តារាភាពយន្តជាច្រើនដួង បានបង្ហាញវត្តមានជាបន្តបន្ទាប់ មកក្រុងពលីរឿងភាគថ្មីចំនួន២រឿងព្រមគ្នារបស់ស្ថានីយ៍ទូរទស្សន៏ប៉ុស្តី៍លេខ៥។នេះជាការបើកទំព័រឆ្នាំថ្មីភ្លាម ស្ថាប័នមួយនេះលេងចាស់ដៃ បង្ហាញវណ្ណកម្មថ្មីដលទ២រឿងដែលនេះជាការជម្រុញ អោយវិស័យភាពយន្តខ្មែរកាន់តែផុសផុលឡើងនៅតាមកញ្ចក់ទូរទស្សន៏។
ពិធីក្រុងពលីនេះ បានរៀបចំឡើងនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ក្នុងបរិវេណសណ្ឋាគារសូហ្វីតែលភ្នំពេញ។ ស្នាដៃរឿងទី១ មានចំណងជើងថា «មរតកកម្ម» ដែលមានវត្តមានតារាសម្តែង ក្នុងផ្ទៃរឿងដូចជា លោក ណា ខុន កញ្ញា ប៉ុប រចនា ជាតួឯក ក្នុងនោះក៏ឃើញ មានលោក មឿន ឯកសុធារិទ្ឋ ផងដែរ។ ចំពោះភាពយន្តទី២ មានចំណងជើងថា «ទាសករលុយ» សម្តែងដោយលោក បញ្ញា សិដ្ឋិ លោក ឆេរ កញ្ញា ណាក់ ស្រីណា លោក ចន កញ្ញា សុីសុី អ្នកនាង ប៉េង ប៉ោង កញ្ញា វ៉ាន់ លីលី ញឹម ចាន់ថន ជាដើម។
តារានីមួយៗ សុទ្ធតែបានបង្ហាញទស្សនៈ រីករាយ ថា ជារឿយៗស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ តែងតែផ្តល់កិច្ចការសិល្បៈ ជាច្រើនដល់តារាសម្តែង ដើម្បីបង្ហាញស្នាដៃ និងបន្តចាប់យក កេរ្តី៍ឈ្មោះសម្តែងរៀងៗខ្លួន។ ជាពិសេសបានជួយ លើកស្ទួយកម្រិត ជីវភាពរស់នៅ របស់តារាបានខ្លះ តាមរយៈប្រាក់កម្រៃការងារ ដែលជាចំនែកសំខាន់មួយ។
បើតាមលោក មុនី ប្រធានគ្រប់គ្រងទូទៅរបស់ស្ថានីយទូរទស្សន៏ប៉ុស្តី៍លេខ៥ បានអោយដឹងថា នេះជាស្នាដៃប្រមាណជាង២០រឿងមកហើយដែលស្ថានីយយើងរៀបចំកសាងភាពយន្តនេះឡើង។ ឆ្នាំ២០២០នេះដើមឆ្នាំយើងក្រងពលីរឿង២តែម្តងដើម្បីអោយប្លែក។ លោកថាជាទូទៅប៉ុស្តី៍លេខ៥១ឆ្នាំថត៦រឿង ហើយអោយដៃគូសហការ២ផលិតកម្មទៀតថតជាមួយ។ ដូចនេះសិល្បករជាច្រើនមានឱកាសបង្ហាញស្នាដៃ។ ខាងទូរទស្សន៍យើងមិនបានប្រកាន់បក្សពួក ដាក់តួសម្តែងជាតួគ្នាឯងនោះទេ ។ ខាងយើងផ្តល់ឱកាសដល់គ្រប់តារាថ្មីចាស់ទាំងអស់ដែលមិនទាន់ថតអោយយើង អាចមកទំនាក់ទំនងជាមួយខាងយើង ហើយយើងមានគណៈកម្មាការជ្រើសរើសតួប្រសិនបើគាត់មានសមត្ថភាពល្អពិតប្រាកដ៕