ក្រុមហ៊ុន​ Sreypov​ SP​ Universe​ រៀប​ចំ​សិក្ខា​សាលា​​ពិគ្រោះ​​​យោបល់​លើ​​បញ្ហា​​រោគ​ស្ត្រី ​

  • យោងតាមការអះអាងក្នុងចំណោមស្ត្រី100នាក់ គឺមានរហូតដល់99នាក់ ដូចជាបញ្ហាធ្លាក់ស ធំក្លិន និង​មាន​ខ្លះ​ឈាន​ដល់​កើត​ជំងឺ​មហារីកមាត់ស្បូន។ ប្រឈមនឹងកង្វល់នេះ ស្រ្តីៗជាពេទ្យឆ្មប ដែលមានជំនាញផ្នែករោគស្ត្រីជាច្រើនបានជួបប្រជុំគ្នា កាល​ពីថ្ងៃទី១៥ មីនា ឆ្នាំ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់២ ខណៈ​ដែល​ពួក​គេ​ក៏​លើក​ឡើងពី​គុណ​ប្រយោជន៍​នៃផលិតផល​មួយ​ប្រភេទ ដែលជួយការពារនូវផលប៉ះពាល់លើបញ្ហារោគស្ត្រី និងត្រូវធ្វើយ៉ាងណាអោយផលិតផលទាំងនោះ មាន​ស្ត្រីកាន់​តែច្រើនយល់ដឹង និងប្រើប្រាស់។

    អ្នកស្រី សាត់ ស្រីពៅ អគ្គនាយិកក្រុមហ៊ុន Sreypov SP Universe Co.,Ltd បានរៀបរាប់ថា ដោយសារតែបញ្ហារោគស្ត្រី គឺជា​ផល​ប៉ះពាល់ដែលកើតមានច្រើនឡើងទៅលើស្ត្រីកម្ពុជា ទើបលោកស្រីសម្រេចចិត្តនាំចូលផលិតផល​ទឹកអនាម័យ​មួយប្រភេទ ដោយដាក់យីហោថា ទឹកអនាម័យ SP ដែលមានសមត្ថភាពការពារនិង ព្យាបាលរោគស្រ្តី ដូចជាជំងឺធ្លាក់ស និង ជំងឺផ្សេង ដែល​បង្កជាមហារីកមាត់ស្បូន មកកាន់ទីផ្សារកម្ពុជា ហើយប្រមែប្រមូលយកស្ត្រីក្នុងវិស័យសុខាភិបាលភាគច្រើន អោយ​មក​ធ្វើ​ជា​តំណាង​ចែកចាយ។ ក្នុងចំណោមតំណាងចែកចាយរបស់ក្រុមហ៊ុនភាគច្រើន លោកស្រីថា គឺជាមន្ត្រីសុខាភិបាលតែម្ដង ដោយ​សារ​តែក្រុមហ៊ុនយល់ថា ផលិតផលដែលក្រុមហ៊ុនផ្គត់ផ្គង់ គឺជាផលិតផលទាក់ទងនឹងរោគស្ត្រី ដូច្នេះបើអ្នកលក់ មានជំនាញ​សុខភាព​ស្រាប់ គឺជារឿងប្រសើរក្នុងការពិគ្រោះយោបល់ជួយដល់ស្ត្រី។

    មកដល់បច្ចុប្បន្ន គ្រូពេទ្យឆ្មបដែលជាតំណាងចែកចាយ បានក្លាយជាបុគ្គលឆ្នើមក្នុងអាជីវកម្មអនឡាញ​របស់ខ្លួនគួរ​អោយ​សរ​សើរ​នោះផង ទើបក្រុមហ៊ុនសម្រេចរៀបចំជួបជុំតំណាងចែកចាយមួយឡើង ហើយមន្ត្រីសុខាភិបាលដែលជាតំណាង​ភាគ​ច្រើន​ចូលរួម។

    អ្នកស្រី ស្រីរ័ត្ន បុគ្គលិកសុខាភិបាល ដែលជាតំណាងចែកចាយប្រចាំខេត្តតាកែវ បានអះអាងថា ដោយសារតែអ្នកស្រី គឺជា​ពេទ្យ​​ឆ្មប ដែលធ្វើការជាមួយអ្នកមានបញ្ហាជាស្ត្រីភាគច្រើន ដែលមានបញ្ហារោគស្ត្រី ទើបអ្នកស្រីសម្រេចចិត្តធ្វើជាតំណាង​ចែកចាយ បន្ទាប់ពីមើលឃើញថាទឹកអនាម័យ SP មានប្រយោជន៍បំផុតសម្រាប់ស្ត្រី ដែលជារឿយៗ តែងកើតមានរោគស្ត្រី។ ដោយសារតែផលិតផលត្រូវនឹងការងាររបស់ខ្លួនហើយ ទើបការងាររបស់ខ្លួនទទួលជោគជ័យ ដោយសារតែខ្លួនក៏ត្រូវ​ធ្វើការ​ជាមួយស្ត្រីដែលមានបញ្ហារោគស្ត្រីស្រាប់។ អ្នកស្រីថា ពេទ្យមានជំនាញប្រឹក្សារោគស្ត្រី ហើយធ្វើជាតំណាង​ចែកចាយ​របស់​ផលិតផលទឹកអនាម័យស្ត្រី គឺជារឿងល្អបំផុត ប៉ុន្តែក៏ដោយសារតែផលិតផលទឹកអនាម័យ SP មានគុណភាពខ្ពស់ និង មាន​អត្ថប្រយោជន៍ខ្លងក្នុងការបំបាត់ក្លិន បំបាត់ធ្លាក់ស និងបញ្ចៀសបញ្ហាមហារីកមាត់ស្បូនប៉ុណ្ណោះ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង