រក​ឃើញ​ហើយ​ជើង​ខ្លាំង​បី​ស្រ្តីប្រចាំ​ខេត្ត​កំពង់​ឆ្នាំង​ ឈ្នះ​ម៉ូតូ​ ៣​គ្រឿង​ពី​ប៊ូស​ស្ត្រង​

ប៊ូសស្រ្តង រកឃើញគូស្នេហ៍ខ្លាំងពូកែទទួលបានជ័យលាភីបីស្រ្តីយូរជាងគេប្រចាំខេត្តកំពង់ឆ្នាំង ក្នុងចំណោមបេក្ខភាពចូលរួមប្រកួតជាង២៥០គូ ក្នុងមហាព្រឹត្តការណ៍លើកកម្ពស់តម្លៃស្ត្រីធំជាងគេទូទាំងប្រទេស “ប៊ូសស្រ្តង ព្រឹត្តិការណ៍បីស្រ្តី រដូវកាលទី២” ដែលធ្វើឡើងនៅទីលានបាល់ទាត់ មុខសាលាខេត្ត ទីរួមខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។

បេក្ខភាពជ័យលាភី ៣គូ បីស្រ្តីយូរជាងគេប្រចាំខេត្តកំពង់ឆ្នាំង ចាប់ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ក្នុង១គូ ទទួលបានម៉ូតូថ្មី YAMAHA X-Ride ១គ្រឿង ដែលបីស្រ្តីជាទីស្រលាញ់ បានរហូតជិត៥ម៉ោង បានលើលោក សឿង រ៉ាដា, លោក ជួប ចម្រើន និងលោក បូក វ៉ាន់ដាលីន។ ជាពិសេស ប៊ូសស្រ្តង ចិត្តល្អលើកទឹកចិត្តដល់ជ័យលាភីជាប់ចំណាត់ថ្នាក់លេខ៤ និងលេខ៥ ក្នុង ១គូ ទទួលបានទូរស័ព្ទស៊េរីទំនើប ២គ្រឿងផងដែរ ។

គួរបញ្ជាក់ផងដែរថា ប៊ូសស្រ្តង ព្រឹត្តិការណ៍បីស្រ្តី រដូវកាលទី២ ជាព្រឹត្តិការណ៍បង្ហាញក្ដីស្រលាញ់ចំពោះស្រ្តី លើកកម្ពស់តម្លៃស្រ្តី ឆ្នាំនេះ ប៊ូសស្រ្តង ធ្វើកាន់តែធំជាងឆ្នាំមុន មានការប្រកួតបីស្រ្តីតាមបណ្ដាខេត្តក្រុង រហូតដល់ថ្ងៃព្រឹត្តិការណ៍ធំ ប្រកួតបីស្រ្តីឈ្នះឡាន ក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា។ ហើយខេត្តកំពង់ឆ្នាំង ជាខេត្តចាប់ផ្ដើមប្រកួតបីស្រ្តីមុនគេ។

នៅសប្ដាហ៍បន្ទាប់ ប៊ូសស្រ្តង នឹងរៀបចំនៅខេត្តកំពង់ធំ នាថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៤ ដូច្នេះបងប្អូនអ្នកខេត្តកំពង់ធំដែលចង់បង្ហាញភាពខ្លាំងរបស់ខ្លួនជាមួយប៊ូសស្រ្តង ចង់បីស្រ្តីផ្ទាល់ ក្នុងមហាព្រឹត្តិការណ៍ ប៊ូសស្រ្តង  បីស្រ្តី រដូវកាលទី២ អាចចុះឈ្មោះបានចាប់ពីថ្ងៃនេះតទៅ តាមរយៈ https://bit.ly/42059g3 ឬហ្វេសប៊ុកផេក Boostrong ឬទូរស័ព្ទលេខ ០៩៦ ៦៦ ៥៥ ០៥៣។ ប៊ូសស្រ្តងលើកកម្កើងស្រ្តី! ស្រលាញ់ស្រ្តី ញុំាប៊ូសស្រ្តង។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង