អស់ជាច្រើនសប្តាហ៍ មកហើយដែលការប្រកួតជម្រុះជ្រើសរើសជើងឯក ប្រភេទទម្ងន់៦៣,៥ គីឡូក្រាម រដូលកាលទី៧ នាសង្វៀនប៉ុស្តី៍លេខ៥។ ក្តីស្រមៃរបស់កីឡាករ ជុំទី២ដែលឈានចូលម្នាក់ៗខំហ្វឹកហាត់ ដើម្បីប្រឹងដណ្តើមជ័យនាពេលខាងមុខ។ សប្តាហ៍នេះ ជាសប្តាហ៍ទី១កាន់តែបំផុសអោយឃើញបណ្តើរៗហើយសម្រាប់អ្នកណា មានទេពកោសល្យជាងគេ។ បែបនេះហើយធ្វើអោយអ្នកមកទស្សនា កាន់តែមកតាមដានចង់ ដឹងថាអ្នកណាជាខ្លាខ្លាំង។
ក្រោយឈ្នះការប្រកួត បេនលឿនពោលថាខ្លួន កាន់តែបុកពោះជាងមុន នៅពេលកាន់មើលឃើញថា អ្នកខ្លាំងៗកំពុង តែត្រៀមប៉ះគ្នាសម្ញែង វិជ្ជាគុន។ ដូចនេះខ្លួនមានតែការព្យាយាមហ្វឹកហាត់ ធ្វើយ៉ាងណាអោយកាន់តែបានល្អ ព្រោះវគ្គទី៣ជាប់ទៀតកាន់តែមើលឃើញ ប្រាក់រង្វាន់ និងពាន។