មន្ត្រីក្រសួងកសិកម្មចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផលដល់ប្រជានេសាទ នៅក្នុងឃុំប្រឡាយមាស និងឃុំផ្លូវទូក ស្រុកកំពង់លែង

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ ជូនដល់អាជ្ញាធរ និងប្រជានេសាទ នៅក្នុងឃុំប្រឡាយមាស និងឃុំផ្លូវទូក ស្រុកកំពង់លែង ។

    photo_2026-08-07_23-22-32.jpg

    អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីជលផលនេះដែរមាន៖ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក ម៉ឹង វុទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ រួមនឹងមន្ត្រីជំនាញអគនាយកដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលជាច្រើនរូបទៀត ។

    photo_2026-08-07_23-22-35.jpg

    យុទ្ធនាការចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីច្បាប់ស្តីពីជលផល និងដើម្បីពង្រឹងប្រសិទ្ធភាព និងនិរន្តភាព នៃការគ្រប់គ្រងការអភិរក្សធនធានជលផល ៕
    អត្ថបទ ហឹង ចូច ,រូបថត សន គន្ធនិវឌ្ឍន៍

    photo_2026-08-07_23-22-38.jpg
    photo_2026-08-07_23-22-46.jpg
    photo_2026-08-07_23-22-49.jpg
    photo_2026-08-07_23-22-51.jpg
    photo_2026-08-07_23-22-54.jpg
    photo_2026-08-07_23-22-57.jpg
    photo_2026-08-07_23-22-59.jpg
    photo_2026-08-07_23-23-02.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង