មហាជនដែលស្គាល់បេក្ខភាពឃុន ណា ពិតជាដឹងពីសមត្ថភាពសំឡេង របស់តារាថ្មោងថ្មីរូបនេះបែបណា។ លោកពិតជា បោះជំហ៊ានតែម្តង ក្រោយពេលប្រឡងក៏ ត្រូវបានគេសម្លឹងឃើញ រហូតមានឱកាសបង្ហាញស្នាដៃថ្មីៗ ប្រឡូកក្នុងសិល្បៈនឹងមានទ្រនំជាតារាផលិតកម្មផងដែរ។
បន្ទាប់បានបង្ហាញមុខនៅ X Factor ហើយក៏មានគេស្គាល់បានគួរសម និងមានគេហៅច្រៀងតាមផាប់ អោយប្រចាំនៅផាប់ ក្រោយ មកទៀតក៏បានឈានចូលផលិតកម្ម Moon Entertainment។ សព្វថ្ងៃលោកច្រៀងជាប្រចាំពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បត្តិ៍ នៅហាងយ៉ាយ៉ាផាប់ និងពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ នៅ Mojo Pub។
ឃុន ណា ថ្លែងថាទំរាំមកដល់ ចំនុចនេះលោកព្យាយាមដើរកាត់ឱឧបសគ្គច្រើនណាស់ មុនបានក្បាលមេក្រូកាន់ច្រៀងដល់សព្វថ្ងៃ។ លោកពិតជាកាន់តែយល់ច្រើនថា វិថីសិល្បៈមិនងាយនឹងធ្វើ តាមការនិយាយពីមហាជនខ្លះនោះថា សិល្បៈមិនលំបាកធាតុពិតលំបាក ។ ស្រឡាញ់មានតែភាពតស៊ូហើយក៏អរគុណអ្នកជួយយិតយោងខ្លះនិងខាងក្រុមការងារផលិតកម្មផងដែរ។ លោកមានតែពាក្យថាព្យយាមធ្វើបែបណាអោយកាន់តែល្អលើសមត្ថភាពសិល្បៈបន្តទៀត។