ពលរដ្ឋរង​គ្រោះ ដោយ​សារ​ខ្យល់កន្ត្រាក់ ១៥គ្រួសារនៅ​ស្រុកកំពង់​លែង ទទួល​​បាន​អំ​ណោ​យមនុស្សធម៌ពីសា​ខា​​កាក​បាទ​ក្រហម​កម្ពុជា​ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន១៥គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសាខា​កាក​បាទ​ក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ។អំណោយមនុស្សធម៌ទាំនេះ ត្រូវបានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មា​ធិការ​សាខា លោកជំទាវ ប៊ន សុភី អនុប្រធាន គណៈកម្មាធិការ​សាខា លោកជំទាវ កែ ច័ន្ទមុនី និងលោកជំទាវផាត សុផាន្នី ជាប្រធាន និងអនុប្រធានកិត្តិយស គណៈកម្មាធិការសាខា នាំយកទៅចែកជូន នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ។

ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ១៥គ្រួសារ មកពៅឃុំច្រណូក៦គ្រួសារ, ឃីប្រលាយមាស ៨គ្រួសារ, ឃុំផ្លូវទូក ៦គ្រួសារ, និងឃុំពោធិ៍ ៣គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន៣០គីឡូក្រាម មី១កេះ ត្រីខមូយ​យួរ ឃីត១កញ្ចប់ មានមុង១ ភួយ១ សារ៉ុង១ និងក្រម៉ា១ ព្រមទាំងថវិកាមួយចំនួន ។ ចំពោះគ្រួសារដែលរងផលប៉ៈពាល់​ខ្លាំង​​សាខាបានបន្ថែមតងធំចំនួន១ផងដែរ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានសំដែងការ​ចូលរួម​សោក​ស្ដាយ​ចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិមួយចំនួន ដែលជាកម្លាំងញើសឈាម របស់បងប្អូនប្រជាពល​រដ្ឋ ខិតខំរកបានដោយការងារសុចរិត ។

ឯកឧត្តម ស៊ុន សិវណ្ណារិទ្ធិ បានមានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋ កុំមានការអស់សង្ឃឹម ព្រោះគ្មាននរណា​​ម្នាក់ចង់​​ឱ្យ​ហេ​តុ​កា​រណ៍នេះកើតឡើងនោះទេ ដូច្នេះសូមបន្តតស៊ូខិតខំ ប្រឹងប្រែង បន្តទៅមុខទៀត ដើម្បីគ្រួសារអាច​មានជីវភាព​ល្អប្រសើរឡើងវិញ ព្រមទាំងបានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពឲ្យបានល្អ ដោយរស់នៅត្រូវមាន​​អនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគ​​អាហាររូបត្ថម្ភឲ្យបានត្រឹមត្រូវ ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង