ប្រជា​កសិករ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ ចាប់​ផ្តើម​ប្រ​មូល​ផល​ស្រូវ​ស្រាល​ ស្រប​ពេល​ដែល​តម្លៃ​ស្រូវ​ខ្ពស់​ជាង​ឆ្នាំ​មុន​

  • កំពង់ឆ្នាំង ៖ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមប្រមូលផលស្រូវស្រាលជាបណ្តើរៗហើយ ស្របពេលដែលតម្លៃស្រូវខ្ពស់ជាងឆ្នាំមុន ។ប្រជាកសិករ នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ឆ្នាំនេះទឹកភ្លៀងអំណោយផល ធ្វើឲ្យស្រូវរបស់ពួកគាត់ដុះលូតលាស់ល្អនិងបានផលជាងឆ្នាំមុន ហើយនៅក្នុងពេលចាប់ផ្តើមប្រមូលផលស្រូវស្រាលនេះ តម្លៃស្រូវក៏ខ្ពស់ជាងឆ្នាំមុនដែរ ។

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និង នេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាគិតមកដល់នឹងចុងខែសីហានេះ ប្រជាកសិករនៅទូទាំងខេត្ត សម្រេចប្រមូលផលស្រូវស្រាល បានចំនួន ១៤ ២៥៣ ហិកតាហើយ ដោយទទួលបានទិន្នផលជាមធ្យម ៣ ៧៩៥ គីឡូក្រាម ក្នុង១ហិកតា ។

    លោក ប្រធានមន្ទីរ បានឲ្យដឹងទៀតថា ស្របពេលដែលប្រជាកសិករចាប់ផ្តើមប្រមូលផលស្រូវស្រាលនេះ តម្លៃស្រូវខ្ពស់ជាងឆ្នាំមុន ។ ក្នុងនោះ ស្រូវក្រអូបស្ងួតតម្លៃ ១ ៥២០រៀលក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំមុន២២០រៀល ក្នុង១គីឡូក្រាម ,ស្រូវចម្រុះស្ងួត តម្លៃ ១ ៤០០រៀលក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំមុន ២៣០រៀល ក្នុង១គីឡូក្រាម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង