ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងពិធីបុណ្យដារលាន ប្រពៃណីកសិករ នៅស្រុកកំពង់​លែង

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណកម្មាធិការទី៧ នៃរដ្ឋសភា និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ អញ្ជើញចូលរួម ក្នុងពិធីបុណ្យដារលាន និង ជួបសំណេះសំណាល ជាមួយប្រជាកសិករ នៅឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

    អញ្ជើញចូលរួមក្នុងពិធីនោះក៏មានវត្តមាន ឯកឧត្តម សួន សិរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឃន៍ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ មន្រ្តីរាជការ និង ប្រជាពលរដ្ឋ នៅក្នុងស្រុកកំពង់លែងផងដែរ ។

    ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ ដោយបង្ហាញនូវសេចក្តីរីករាយ ដែលបានចូលរួមក្នុងពិធីបុណ្យដារលាន ប្រពៃណីកសិករខ្មែរ ដែលបានសម្របសម្រួលរៀបចំដោយអាជ្ញាធរខេត្ត និងវេទិកាសន្តិភាពកម្ពុជា នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

    ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចប្រធានគណបក្ស តែងបើកចិត្តទូលាយឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ដែលមានឆន្ទ:ស្មោះត្រង់ចូលរួមតាមគ្រប់លទ្ធភាពក្នុងការអភិវឌ្ឍជាតិ និងមាតុភូមិ ដែលស្មារតីនេះ បានឆ្លុះបញ្ចាំងពីបុព្វហេតុរបស់គណបក្សក្នុងការបង្រួបបង្រួមជាតិ ច្បាមឲ្យខាងតែបាននូវសន្តិភាព ដែលយើងទាំងអស់គ្នា បាន និងកំពុងទទួលផល។

    ឯកឧត្តម បន្តទៀតថា តទៅមុខ យើងទាំងអស់គ្នា មិនថា មាននិន្នាការអ្វី ត្រូវរួមគ្នាឲ្យតម្លៃ និងការពារជាដាច់ខាតនូវសន្តិភាព ដែលយើងកំពុងតែមាននេះ។ ការរួមគ្នា ជាមួយនឹងបុព្វហេតុដ៏ថ្លៃថ្លានេះ ជាវិធីតែមួយគត់ ដែលយើងត្រូវបន្តទៅថ្ងៃអនាគត៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង