កំពង់ឆ្នាំង៖ រមណីយដ្ឋានធម្មជាតិ ទូទាំងខេត្តកំពង់ឆ្នាំង ត្រូវបិទផ្អាកជាបណ្តោះអាសន្ន រយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៧ ខែកញ្ញា។

ការបិទផ្អាករមណីយដ្ឋានធម្មជាតិនេះ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

