ឯក​ឧត្តម  អ៊ុក​​ រ៉ាប៊ុន ក្រើន​រំលឹក​ដល់​អាជ្ញាធរ​ស្រុក​ទឹក​ផុស ឲ្យបន្ត​ពង្រឹង​ការ​អនុវត្តគោល​នយោ​បាយ​ភូមិ ឃុំ មាន​សុវត្តិភាព

  • កំពង់ឆ្នាំង ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បាន​​ក្រើនរំលឹកដល់អាជ្ញាធរស្រុកទឹកផុសគ្រប់លំដាប់ថ្នាក់​ឲ្យបង្កើន​ការយកចិត្តទុក​ដាក់ ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពឲ្យមានប្រសិទ្ធិភាព ។ ការ​ក្រើនរំលឹករបស់​ឯកឧត្តមបណ្ឌិតសភាចារ្យ ​បែបនេះ នៅក្នុងឳកាស​ចុះជួបសំណេះសំណាលជាមួយមន្ត្រីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ នៅក្នុងស្រុ​កទឹ​កផុស ខេត្តកំព​ង់ឆ្នាំង នាព្រឹក​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ។

    ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏ណែនាំបន្ថែមដល់​មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការផ្តល់សេវា តាម​តម្រូវការជូនប្រជាពលរដ្ឋឲ្យបានល្អ ។ ដោយឡែកមន្ត្រីក្រុមការងារ ត្រូវបន្តចុះមូលដ្ឋាន ជួបជាមួយ​ប្រជាពលរដ្ឋ ស្វែងយល់ពីតម្រូវការចាំបាច់របស់ពួកគាត់ ទទួលយក​នូវសំណូមពរនិងជួយដោះស្រាយ រាល់បញ្ហា​ដែលបានកើត​ឡើងឲ្យបានទាន់ពេលវេលា ។​

    គួរបញ្ជាក់ថា នៅក្នុងឳកាសនោះ ឯកឧត្តម បណ្ឌិតសភា​ចារ្យ អ៊ុក រ៉ាប៊ុន ក៏បានផ្តល់ជូនអង្ករ​ចំនួន១០តោន ដល់រដ្ឋបាលឃុំទាំ​ង៩ និងស្រុកទឹកផុសផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង