រដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង​ ទទួល​ប្រតិ​ភូ​វៀត​ណាម​ ខេត្ត​​អាង​យ៉ាង​ មក​ជូន​ពរ​ឆ្នាំ​ថ្មី​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយប្រតិភូ ខេត្តអានយ៉ាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធព្រមទាំងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ។

    នៅក្នុងកិច្ចស្វាគមន៍ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូខេត្តអានយ៉ាងដែលបានឆ្លៀតឳកាសចំណាយពេលដ៏មានតម្លៃ អញ្ជើញមកសួរសុខទុក និងជូនពរថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង នាពេលនេះ. ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងរដ្ឋបាលខេត្តកំពង់ឆ្នាំង និងខេត្តអានយ៉ាង ដែលបានធ្វើកិច្ចសហប្រតិបត្តិការល្អរវាងគ្នានិងគ្នា ។ឯកឧត្តម សង្ឃឹមថា ចំណងមិត្តភាព សាមគ្គីភាពរវាងខេត្តទាំង២ កាន់តែរឹងមាំបន្ថែមទៀត នាពេលអនាគត ។

    លោក ដូតាំង គៀត អនុប្រធានក្រុមប្រឹក្សាប្រជាជន ខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានថ្លែងការសរសើរចំពោះលទ្ធផលការងារដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបាននាពេលកន្លងមក ធ្វើឲ្យខេត្តកំពង់ឆ្នាំង ទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ។ លោកបញ្ជាក់ថា ការងារសហប្រតិបត្តិការរវាងខេត្តទាំង២ ទទួុលបានលទ្ធផលល្អ ប្រសើរដោយឈរលើស្មារតី សាមគ្គីភាពខ្ពស់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង