សត្វក្ងោក​ចំនួន​២០ក្បាល ត្រូវបាន​មន្ត្រីរដ្ឋបា​លព្រៃឈើ នាំ​យក​មកប្រគល់​ជូនដល់​ម្ចាស់វិ​ញ

  • កំពង់ឆ្នាំង ៖ នៅវេលាម៉ោងប្រមាណជាង៥ល្ងាច ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ សត្វក្ងោកទាំង២០ក្បាល ត្រូវបានមន្ដ្រីរដ្ឋបាលព្រៃឈើ ដឹកយកមកដល់ផ្ទះនិងប្រគល់ជូនម្ចាស់ដើម នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង វិញហើយ។

    អ្នកស្រី យឹម ចាន់រ៉ុង ត្រូវជាបងស្រីបង្កើតរបស់បុរសជាម្ចាស់ក្ងោកបញ្ជាក់ឲ្យដឹងថា គាត់បានទទួលសត្វក្ងោកគ្រប់ចំនួន២០ក្បាលវិញហើយ។ អ្នកស្រី និងក្រុមគ្រួសារមានក្តីសោមនស្សរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានជួយដល់ពួកគាត់ ។

    គួររម្លឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃត្រង់ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាបន្ទាន់ឲ្យមន្ដ្រីដែលទទួលខុសត្រូវ ដែលបានចុះទៅចាប់សត្វក្ងោកនៅផ្ទះប្រជាពលរដ្ឋ ក្នុង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង យកទៅប្រគល់ជូនដល់ម្ចាស់គេវិញដល់ផ្ទះនៅថ្ងៃនេះតែម្ដង។

    បទបញ្ជានេះធ្វើឡើងបន្ទាប់ពីសម្ដេចទទួលបាននូវសំណូមពរពីមជ្ឈដ្ឋាននានា ក្រោយមន្ដ្រីរដ្ឋបាលព្រៃឈើ ចុះទៅចាប់សត្វក្ងោករបស់ប្រជាពលរដ្ឋដែលចិញ្ចឹមលក្ខណៈគ្រួសារ នៅឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។

    សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនយល់ស្របនឹងទង្វើបែបនេះនោះទេ គួរតែលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជ ប្រសើរជាងទៅចាប់សត្វដែលប្រជាជនខំចិញ្ចឹមយកមកទុកនៅទីកន្លែងមួយ ដែលមិនយូរប៉ុន្មានសត្វនេះនឹងស្លាប់ ប្រសិនបើខ្វះការថែទាំ ខ្វះការយកចិត្តទុកដាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង