បទ​ល្មើស​នេ​សាទ​របាំង​សាច់​អួន​៥​ក​ន្លែង​ត្រូវ​បាន​ បង្ក្រាប​នៅ​ថ្ងៃ​ទី១​ កក្កដា​នេះ​

  • កំពង់ឆ្នាំង៖ បទល្មើសនេសាទ របាំងសាច់អួន ចំនួន៥កន្លែង ដែលជនខិលខូចលបលួចធ្វើសកម្មភាពដាក់ស្ទាក់ចាប់ត្រី នៅតាមដងទន្លេសាប ក្នុងភូមិ
    សាស្ត្រឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងចម្រុះ ធ្វើការបង្ក្រាបនៅថ្ងៃទី១ខែកក្កដា ឆ្នាំ២០២២នេះ ។

    លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បទល្មើសនេសាទ នៅក្នុងរដូវនេះ ភាគច្រើនមានរបាំងសាច់អួន និង របាំងស្បៃមុង។ ប៉ុន្តែក្រោយពីកម្លាំងជំនាញ រដ្ឋបាលជលផលសហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបជាបន្តបន្ទាប់ មកនោះ បទល្មើសមានការថយចុះច្រើន ។

    លោក លី ឡា បានឲ្យដឹងថា នៅក្នុងថ្ងៃទី១ កក្កដានេះ កម្លាំងចម្រុះ បានសម្រេចរុះរើ និង បំផ្លាញចោលនៅនឹងកន្លែង នូវរបាំងសាច់អួន៥កន្លែង ប្រវែង
    ៤០០ម៉ែត្រ លូសាច់អួនចំនួន៤គ្រឿង បង្គោល៥០០ដើម និង ចាក់លែងត្រី ទៅក្នុងដែនទឹកធម្មជាតិវិញ ចំនួន១០គីឡូក្រាម ។

    លោក លី ឡា បានអំពាវនាវឲ្យប្រជានេសាទទាំងអស់ បញ្ឈប់ការប្រើឧបករណ៍ល្មើសច្បាប់ ចាប់ត្រីជាបន្តទៀត ពិសេសឧបករណ៍ឆក់ និង ស្បៃមុងដែលជាប្រភេទឧបករណ៍ បំផ្លិចបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង