កំពង់ឆ្នាំង ៖ យុវជនម្នាក់ឡើងតខ្សែភ្លើងនៅលើបង្គោលខុសបច្ចេកទេសបណ្តាលឲ្យឆក់ស្លាប់ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៥ រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅត្រង់ចំណុចរង្វង់មូលទូកមាស ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
ប៉ូលីសបានឲ្យដឹងថា ជនរងគ្រោះឈ្មោះប៉ែន សិរី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអូរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ មានមុខរបរជាបុគ្គ្ក្រុមហ៊ុន វិសាន់អេឡិចទ្រិចស៊ីធី ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញខេត្ត និង ក្រុងបានចុះទៅនិត្យកន្លែងកើតហេតុ និង បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារឆក់ខ្សែភ្លើង ពិតប្រាកដមែន ហើយបានប្រគល់សពជូនសាច់ញាតិ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕