កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ ចុះ​រុះ​រើ​បំ​ផ្លាញ​ចោល​ បទ​​ល្មើស​របាំង​សាច់​អួន​និង​សម្រាស់​ជាង​៤០​កន្លែង​​ទៀត​ នៅ​ក្នុង​ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

  • កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២នេះកម្លាំងសមត្ថកិច្ចចម្រុះ បានចុះរុះរើបំផ្លាញចោលបទល្មើសរបាំងសាច់អួន និង សម្រាស់ ជាង៤០កន្លែងទៀត នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី២៥ មិនានេះ កម្លាំងចម្រុះបានចេញធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទជាបន្តទៀត ក្នុងភូមិសាស្ត្រស្រុកគោលដៅចំនួន៣ គឺស្រុកជលគិរី ស្រុកកំពង់លែង និង ស្រុកបរិបូរណ៍ ។

    លោក​​ ងិន ហ៊ុន បានឲ្យដឹងថា ចំពោះលទ្ធផលផលកម្លាំងចម្រុះ សម្រេចរុះរើបំផ្លាញចោល នៅនឹងកន្លែងមានរបាំងសាច់អួនចំនួន១២កន្លែង ប្រវែង​៨០០ម៉ែត្រ បង្គោល៤៥០ដើម លូសាច់អួនចំនួន១៥លូ,រុះរើសម្រាស់ចំនួន៣១កន្លែង ទំហំ៨៥០ម៉ែត្រក្រឡា បង្គោល៤៣៥ដើម និង ឧបករណ៍អួនចំនួន​៣វង់​ ។

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់ ឱ្យអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសអភិបាលខេត្ត​ ជុំវិញបឹងទន្លេសាប រួមទាំងកម្លាំងនគរបាល មន្ត្រីរដ្ឋបាលជលផល រួមគ្នាបង្ក្រាប និង លុបបំបាត់បទល្មើសនេសាទទាំងអស់នៅលើផ្ទៃបឹងទន្លេសាប ក្រោយពីសកម្មភាពនេសាទខុសច្បាប់និងការកាប់ទន្ទ្រានដីព្រៃលិចទឹកនៅបន្តកើតមាន។

    បទបញ្ជាសារជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅ​រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង