នាយឧត្តមសេនីយ៍ សឹង សំណាង និងលោកជំទាវ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១៤ នៅវត្តវាលុកថុល្លារាម ក្នុងស្រុករលាប្អៀរ

  • កំពង់ឆ្នាំង ៖ ក្នុងឱកាសចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៤ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាសនិងលោកជំទាវ អ៊ូ សិទ្ធិរី រួមជាមួយនាយទាហានកងទ័ពជើងអាកាស ជាច្រើនរូបនិងអាជ្ញាធរ​ដែនដី​គ្រប់លំដាប់ថ្នាក់ បានអញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តវាលុកថុល្លារាម ហៅវត្តទួលខ្សាច់ ស្ថិតនៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្ប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ។

    នាយឧត្តមសេនីយ៍ សឹង សំណាង និង លោកជំទាវ បានប្រគេនទេយ្យទានមានទឹកក្រូច ត្រីខ អង្ករ មី ទឹកផ្លែឈើ ទឹកដោះគោ ទឹកសុទ្ធជាដើម និងបច្ច័យចំនួន ២,៣៥០,០០០រៀល ប្រគេនព្រះសង្ឃផងដែរ។ ព្រះសង្ឃចំនួន ១៥អង្គ និងរាប់បាត្រឧទ្ទិសកុសល​ផល​បុណ្យដល់​ដួងវិញ្ញាណក្ខន្ធជីដូន ជីតា បុព្វការីជន ញាតិការទាំងប្រាំពីរសន្តានដែលបានទួលមរណៈកាលដើម្បីទទួលផល្លានិសង្ឃតាមកម្លាំងសទ្ធាជ្រះថ្លា តាមរយៈពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ។

    ក្នុងឱកាសកាន់បិណ្ឌវេនទី១៤នេះ នាយឧត្តមសេនីយ៍ សឹង សំណាង និង លោកជំទាវ ព្រមទាំងពុទ្ធបរិស័ទបានបង្ហាញនូវទឹកចិត្តជ្រះថ្លាញញឹមរីករាយនឹងការកសាងកុសលផលបុណ្យជាមួយព្រះពុទ្ធសាសនា នាឱកាសពិធីបុណ្យប្រពៃណីជាតិនេះ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង