កម្លាំង​ជំនាញ​រដ្ឋបាល​ជល​ផល​បន្ត​ចុះ​បង្ក្រាប​បទ​ល្មើស​នេ​សាទ​ នៅ​តាម​ដង​ទន្លេ ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ចំនួន​៣ របស់​ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅតាមដងទន្លេ ក្នុងភូមិសាស្ត្រ ស្រុកចំនួន៣ ដែលជនល្មើសតែងតែលបលួចធ្វើសកម្មភាពនេសាទល្មើសច្បាប់ ។

    លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា កម្លាំងជំនាញបានសហការជាមួុយកម្លាំងសមត្ថកិច្ច និងសហគមន៍នេសា ចុះល្បាតតាមដងទន្លេ នៅក្នុងភូមិសាស្ត្រស្រុកចំនួម៣ មានស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច និង ស្រុកជលគិរី ដោយបានប្រទះឃើញបទល្មើសរបាំងស្បៃមុង និងសម្រេចធ្វើការរុះរើ និងបំផ្លាញចោល នៅនឹងកន្លែងតែម្តង ។

     

    លោក លី ឡា បញ្ជាក់ឲ្យដឹងថា របាំងស្បៃមុងមាន៣២កន្លែង ប្រវែង ៤៩០ ម៉ែត្រ លូស្បៃមុង ចំនួន១៣២ មាត់ បង្គោលចំនួន ៣៦០ដើម និងចាក់លែងត្រីចម្រុះ ចំនួន១៨០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ។

    នៅក្នុងប្រតិបត្តិការណ៍ បង្ក្រាបបទល្មើសនេសាទនេះ កម្លាំងជលផល មិនបានឃាត់ខ្លួនជនសង្ស័យណាម្នាក់ឡើយ ។ពួកគេបានគេចខ្លួន នៅមុនពេលដែលកម្លាំង ជំនាញចុះទៅដល់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង