សាខា​កាក​​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់​ឆ្នាំង​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ ​សកម្មភាព​ការងារ​ឆ្នាំ​២០២២​ និង​លើក​ទិសដៅ​សកម្មភាព​ការ​ងារ​ឆ្នាំ​២០២៣ ​​

  • កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ។

    កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈ​កម្មាធិការសាខា លោក លោកស្រី ជាមន្ត្រីទីស្នាក់ការកណ្តាល គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខា ៨ក្រុង ស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាផងដែរ ។

    នៅក្នុងកិច្ចប្រជុំនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារមនុស្សធម៌ដែលសាខាខេត្តនិង អនុសាខាក្រុង ស្រុកទាំង៨ សម្រេចបានក្នុងរយៈពេល១១ខែកន្លងមកនេះ ព្រមទាំងណែនាំឲ្យនាយកប្រតិបត្តិសាខាត្រូវធ្វើរបាយការណ៍សង្ខេបឲ្យបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយពីលទ្ធផលដែលសាខាអនុវត្តបានរួមជាមួយផែនការអនុវត្តបន្តនាឆ្នាំបន្ទាប់ជូនគណៈកម្មាធិការសាខាជ្រាបដើម្បីផ្តល់នូវមតិយោបល់និងតម្រង់ទិសសម្រាប់ការងារអនុវត្តបន្ត។

    ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ ក៏បានធ្វើការណែនាំ និងផ្តល់នូវអនុសាសន៍សំខាន់ៗផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង